Crystal Palace នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Said Benrahma ពីក្លិប Brentford
| កីឡា
SHARE

Crystal Palace បានបង្ហាញភាពឈានមុខដើម្បីចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករខ្សែប្រយុទ្ធ Said Benrahma ពីក្លិបលីគទី២ Brentford បន្ទាប់ពីគូប្រជែងសំខាន់បានដកខ្លួនចេញពីការប្រជែងយករូបគេហើយ។

ជាក់ស្តែង Aston Villa និង West Ham សុទ្ធតែចង់បានកីឡាករវ័យ២៥ឆ្នាំរូបនេះ ប៉ុន្តែចំណាប់អារម្មណ៍នេះចាប់ផ្តើមបញ្ចប់ទៅវិញ នៅប៉ុន្មានសប្តាហ៍ចុងក្រោយ ដែលធ្វើឱ្យ Crystal Palace មានឱកាសច្រើនក្នុងការផ្ទេរ Said Benrahma ក្នុងតម្លៃ២០លានផោន។

ស្របពេលដែល Crystal Palace ទើបនឹងទទួលបានខ្សែប្រយុទ្ធ Eberechi Eze ពីក្លិប Queens Park Rangers ក្រុមរបស់លោក Roy Hodgson សង្ឃឹមថា នឹងទទួលបានកីឡាករដែលមានទេពកោសល្យនៅក្របខណ្ឌ Championship រូបនេះដែលអាចនឹងជួយក្រុមនេះគេចផុតពីការកាត់ចេញពីក្របខណ្ឌ Premier League នៅរដូវកាល 2020-21៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation