Lionel Messi ផ្តួល Cristiano Ronaldo ក្លាយជាកីឡាករមានទ្រព្យសម្បតិ្តច្រើនជាងគេ
| កីឡា
SHARE

តារាបាល់ទាត់ក្លិប Barcelona ខ្សែប្រយុទ្ធ Lionel Messi បានផ្តួលខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Juventus ក្លាយជាកីឡាករមានទ្រព្យសម្បតិ្តច្រើនជាងគេលើពិភពលោក។

បើតាមស្ថិតិរបស់ទស្សនាវដ្តី Forbes គឺបង្ហាញថា Messi រកបានដល់ទៅ ១២៦លានដុល្លារឯណោះ កាលពីរដូវកាលមុន ខណៈ Ronaldo វិញរកបាន ១១៧លានដុល្លារ។

ចំណូលទាំងអស់ដែល Messi រកបានកាលពីរដូវកាលមុននោះគឺចែកចេញជា២ផ្នែក ដោយថ្លៃពលកម្មនៅ Barcelona ចំនួន៩២លានដុល្លារ និងចំណូលពីការផ្សព្វផ្សាយផ្សេងៗទៀត ចំនួន៣៤លានដុល្លារ។ 

បន្ទាប់ពីសម្រេចចិត្តបន្ដលេងនៅក្លិបអ្នកមានបុណ្យ Messi ត្រូវបានគេដឹងថានឹងអាចរកប្រាក់ជាង១០០លានដុល្លារទៀតមិនខាន នៅរដូវកាលថ្មីខាងមុខនេះ។

ចំនួននៃការរកបានខាងលើ Forbes បានចាត់ទុក Messi ជាកីឡាករទី២ហើយ បន្ទាប់ពី Ronaldo ដែលអាចរកប្រាក់បានដល់១ពាន់លានដុល្លារ នៅត្រឹមឆ្នាំក្រោយ។

ដោយឡែក Neymar និង Kylian Mbappe របស់ PSG វិញ ស្ថិតនៅលំដាប់រៀងគ្នាជាកីឡាករមានទ្រព្យសម្បតិ្តច្រើនជាងគេលំដាប់ទី៣ និងទី៤ ផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation