ព្យុះនូល នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅកម្ពុជា ពីថ្ងៃទី១៨ដល់២០កញ្ញា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ សម្ពាធទាបសកម្មមួយ ដែលបានកើតឡើងនៅសមុទ្រប៉ាស៊ីហ្វិក កំពុងវិឌ្ឍខ្លួនយ៉ាងឆាប់រហ័សទៅជា វិសម្ពាធទាប ហើយបានបង្កើនឥទ្ធិពលរបស់ខ្លួនជាបន្តបន្ទាប់ជា ព្យុះទី១១ ឈ្មោះ នូល (NOUL)។

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ព្យុះនេះ នឹងធ្វើដំណើទៅដល់ប្រទេសវៀតណាមភាគកណ្ដាល ថ្ងៃទី១៨ ខែកញ្ញា ហើយបន្តចូលតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គក្នុងប្រទេសឡាវ និងថៃ។ ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជា អាចមានធាតុអាកាសដូចខាងក្រោម៖

-បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។

-បណ្ដាខេត្តនៅតំបន់ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន រួមជាមួយខ្យល់បង្គួរ អាចប្រឈមមុខនឹងជំនន់ទឹកភ្លៀង។

-តំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង រួមជាមួយខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

-ស្ថានភាពនៃទឹកទន្លេមេគង្គ ចាប់ផ្ដើមឡើងបន្តិច ជាបន្តបន្ទាប់។

ក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ៖ លាភ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation