អគ្គិភ័យឆេះផ្សារសំរោងយ៉ោង នៅខេត្តតាកែវ បណ្តាលឲ្យតូបលក់ដូររបស់អាជីវករ ២៣០តូប ខូចខាតទាំងស្រុង
| ព័ត៌មានជាតិ
SHARE

តាកែវ៖ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨:៤៦នាទី មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឱ្យឆេះផ្សារសំរោងយ៉ោង ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យខូចខាតតូបលក់ដូររបស់អាជីវករក្នុងផ្សារចំនួន ២៣០តូប ក្នុងចំណោម២៦០តូប (ខូចខាតទាំងស្រុង)។ នេះបើយោងតាមស្នងការដ្ឋាននគរបាលខេត្តតាកែវ។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឱ្យដឹងថា ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនោះ លោកបានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងជំនាញពាក់ព័ន្ធប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៧គ្រឿង ក្នុងនោះ រថយន្តស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន ១១គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ២គ្រឿង, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ២គ្រឿង, រថយន្តរបស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យចំនួន ៤គ្រឿង, កងពលតូចលេខ៧០ចំនួន ៣គ្រឿង, កសិដ្ឋានសូម៉ាចំនួន១គ្រឿង, រថយន្តរបស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន២គ្រឿង, រថយន្តរបស់ចម្ការម្រេចបញ្ញា ១គ្រឿង និងក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ទើបអាចគ្រប់គ្រងបាននៅវេលាម៉ោង២១:៣០នាទី ដោយមិនឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញផ្សារឡើយ។

សូមបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនោះ តាមការសន្និដ្ឋានបឋមដោយស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation