អភិបាលខេត្តព្រះសីហនុ​ដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យនិង ដោះស្រាយជំនន់ទឹកភ្លៀង​ក្នុងស្រុកព្រៃនប់
| ព័ត៌មានជាតិ
SHARE

ព្រះសីហនុ៖ ​ នៅរសៀលថ្ងៃទី១៨  ខែកញ្ញាឆ្នាំ២០២០ នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យនិង ដោះស្រាយ ជំនន់ទឹកភ្លៀង បន្ទាប់ពីខេត្តព្រះសីហនុមានភ្លៀងខ្លាំងជាប់ៗគ្នា ធ្វើឱ្យប្រព័ន្ធអូរប្រឡាយមួយចំនួន ហូរមិនទាន់ បានបង្កទៅជាជំនន់ទឹកភ្លៀង លិច ផ្លូវលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតំបន់ស្រុកព្រៃនប់។

ទន្ទឹមនឹង​នេះ អាជ្ញាធរខេត្តព្រះសីហនុបានជូនដំណឹង ទៅដល់ អ្នកដំណើរ និងអ្នកនេសាទ កុំឱ្យចេញទូកនេសាទព្រោះ មានភ្លៀងខ្យល់ និងរលកធំៗ អាចមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។

សូមជម្រាបថា ​ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០តំបន់ជាប់ផ្លូវទឹក និងជាប់ជួរភ្នំ បណ្ដាលឱ្យមានជំនន់ទឹកភ្លៀង និងអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន៕អត្ថបទ៖ ប៉ៃ សុឃីម 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation