អគ្គនាយិកាអង្គការយូនីស្កូ នឹង ចូលរួមបុណ្យខួប ICC-AngKor ២៥ ឆ្នំា នៅខេត្តសៀមរាប នាដើមខែធ្នូឆ្នាំ២០១៨ ខាងមុខ
| ព័ត៌មានជាតិ
SHARE

 យោងតាមរបាយការណ៍របស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ផ្ញើជូនសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី លទ្ធផលកិច្ចប្រជុំ បច្ចេកទេស លើកទី ៣០ នៃ ICC-AngKor កាលពីថ្ងៃទី៥ - ទី៦ កន្លងមកដែលCNCទទួលបាន លោកស្រី Audrey Azouly អង្គការ UNESCO បានឯកភាពយល់ព្រមក្នុងការចូលរួមកិច្ចប្រជុំ ICC-AngKor នៅដើម ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។


ដោយឡែក នៅក្នុងលិខិតមួយច្បាប់ទៀត ដែលឯកឧត្តម ប៊ុន អ៊ុយ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រី្ត ផ្ញើជូនលោកជំទាវរដ្ឋមន្រី្ត ភឿង សកុណា កាលពីថ្ងៃ ទី ៦ខែកក្កដា កន្លងមកនេះបានឲ្យដឹង ថា៖ យោងតាម ចំណារ ដ៏ខ្ពងខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ៖ កម្ពុជានឹងរៀបចំកម្មវិធី រំលឹកខួប ២៥ឆ្នំា នៃ ICC- ដែលមាន វត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹងនាំជាតិ អន្តរជាតិ នៃកិច្ចប្រជុំ ICC-AngKor នាដើមខែធ្នូ ឆ្នំា២០១៨ ខាងមុខនេះដើម្បីកិន្យានុភាព ជាតិ និង កិត្តិភណ្ឌជាតិ នៅលើសកលលោក។


លិខិត ដដែលខាងលើនេះ បានបញ្ជាក់ឲ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញចូលរួមជាអធិភាព ដ៏ខ្ពងខ្ពស់ក្នុងពិធីបើកិច្ចប្រជុំ ICC-AngKor នាព្រឹកថ្ងៃទី ៤ខែធ្នូ ឆ្នំា ២០១៨ នៅខេត្តសៀមរាប ហើយរាជរដ្ឋាភិបាលកម្ពុជា នឹង យាងព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលជាព្រះប្រធានកិត្តិយសនៃ ICC-AngKor បន្តពីព្រះករុណាព្រះរតនកោដ្ឋ ជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបិទកិច្ចប្រជុំ ICC-AngKor នាល្ងាចថ្ងៃទី៥ខែធ្នូឆ្នំា ២០១៨ នៅខេត្តសៀមរាប។


សូមបញ្ជាក់ថា ៖កាលពីថ្ងៃ សុក្រ ទី ១៣ ខែកក្កដា សប្តាហ៍មុន នៅក្នុងសាររបស់លោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូត បារាំង ប្រចាំកម្ពុជា បានបញ្ជាក់ថា នៅឆ្នំានេះ យើងនឹងប្រារព្ធខួប ២៥ឆ្នំាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគំាពារ នឹង អភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ICC-AngKor។ គណៈកម្មាធិកានេះត្រូវបានបង្កើតឡើងបន្ទាប់ពីការដាក់បញ្ចូល រមណីយដ្ឋាន អង្គរនៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្រោមការជួយជ្រោមជ្រែង ពីប្រទេសបារាំង។រហូតមកដល់បច្ចុប្បន្ន ប្រទេសបារាំង និងជប៉ុន គឺជាសហប្រធានគណៈកម្មាធិការនេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation