កីឡា

ខ្សែប្រយុទ្ធ Luis Suarez រងការចោទប្រកាន់ ពីការបន្លំការប្រឡងចូលសញ្ជាតិអ៊ីតាលី

image


អ៊ីតាលី៖ ប៉ូលិសអ៊ីតាលីបានបើកការស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការប្រឡងចូលសញ្ជាតិអ៊ីតាលីរបស់ខ្សែប្រយុទ្ធ Barcelona កីឡាករ Luis Suarez (លូអ៊ីស សររេស) ។

កីឡាករជនជាតិអ៊ុយរុយហ្គាយ ត្រូវរងការចោទប្រកាន់ថា បានគុបគិតគ្នាជាមួយគណៈកម្មការប្រឡង។
រដ្ឋអាជ្ញាទីក្រុង Perugia (ពេរូចា) បានចេញសេចក្តីថ្លែការណ៍ថា Suarez បានប្រឡងភាសាអ៊ីតាលីកាលពីថ្ងៃទី១៧ ខែកញ្ញា សម្រាប់ការចូលសញ្ជាតិ ហើយតាមការរយៈការស៊ើបអង្កេត រូបគេបានដឹងវិញ្ញាសាមុន ហើយពិន្ទុក៏ត្រូវបានរៀបចំទុកមុនដែរ។

ប៉ូលិសហិរញ្ញវត្ថុ និង រដ្ឋអាជ្ញា កំពុងរៀបចំឯកសារដើម្បីស្វែងរកជនពាក់ព័ន្ធនឹងបទល្មើសមួយនេះ។ ប្រសិនបើ Suarez បានសញ្ជាតិអ៊ីតាលី នោះពេលរូបគេផ្លាស់ទៅ Juventus ក្នុងនាមជាកីឡាករសហភាពអឺរ៉ុប ដែលនឹងធ្វើឱ្យក្លិបចំណេញបានកៅអីកីឡាករក្រៅទ្វីបអឺរ៉ុប។

សូមបញ្ជាក់ថា Luis Suarez មានភរិយាសញ្ជាតិអ៊ីតាលី ដូចនេះតាមច្បាប់អ៊ីតាលី រូបគេមានសិទ្ធិដាក់ពាក្យសុំចូលសញ្ជាតិបានក្រោយរួមរស់ជាមួយគ្នាតាមរយៈពេលដែលបានកំណត់៕