លំនៅដ្ឋានតម្លៃសមរម្យនឹងនៅតែបន្ត មានតម្រូវការច្រើនឡើងថែមទៀតនៅឆ្នាំ២០១៨នេះ
| ព័ត៌មានជាតិ
SHARE

ដោយយល់ពីតម្រូវការទីផ្សារ អ្នកអភិវឌ្ឍន៍មួយចំនួនបានចាប់ផ្តើមសាងសង់លំនៅដ្ឋានតំលៃសមរម្យដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ បុរីមនោរម្យ ព្រែកតាទែន ដែលជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយ ក្នុងចំណោមគម្រោងអភិវឌ្ឍលំនៅដ្ឋាននានានៅកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួនលើទំហំដីជាង១០០ហិកតា នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលផ្ដោតលើគ្រួសារមានចំណូលមធ្យម។

លោក ឡុង ថារ៉េត ជាប្រធាននាយកប្រតិបត្តិបុរីមនោរម្យ ព្រែកតាទែន បានមានប្រសាសន៍ថា គម្រោង អភិវឌ្ឍនេះ បានចុះអនុស្សារណៈយោគយល់គ្នា សហការជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់អ្នកមានចំណូលធម្យម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយឲ្យពលរដ្ឋ មានលំនៅដ្ឋានមួយរស់នៅសមរម្យ។

ប្រទេសកម្ពុជាបានកំណត់គោលនយោបាយលំនៅដ្ឋានជាតិ ដើម្បីគាំទ្រដល់គ្រួសារ ដែលមានប្រាក់ចំណូលទាប និងមធ្យម។ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ខាងមុខ កម្ពុជាមានតំរូវការផ្ទះជាង ៨០០ពាន់ផ្ទះ ដើម្បីបំពេញការផ្លាស់ប្តូររបស់ប្រជាសាស្រ្ត និងសេដ្ឋកិច្ចសង្គម។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកមធ្យោបាយ សម្រាប់ផ្តល់លំនៅដ្ឋាន ដែលមានតំលៃសមរម្យ សម្រាប់ប្រជាជនចំណូលក្រោមមធ្យមនៅទូទាំងប្រទេស ដើម្បីទទួលបានលំនៅដ្ឋានប្រកបដោយភាពកក់ក្តៅ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព។

ជារួម តម្រូវការលំនៅឋាន ដែលមានតំលៃសមរម្យ នឹងនៅតែបន្តកើនឡើងពេញមួយឆ្នាំ ២០១៨ និងឆ្នាំបន្តបន្ទាប់ទៀត ជាមួយនឹងការរំពឹងទុកថា ចំនួនប្រជាពលរដ្ឋនឹងកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខទៀត។ការគាំទ្រពីក្រសួងពាក់ព័ន្ធ និងអ្នកអភិវឌ្ឍន៍ គ្រួសារជាច្រើននៅកម្ពុជា នឹងមានឱកាសទទួលបានលំនៅដ្ឋានសមរម្យសម្រាប់ការរស់នៅដ៏កក់ក្តៅ៕



អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation