ភ្លៀងលាយឡំខ្យល់កន្ត្រាក់បាក់ដើមឈើសង្កត់យានជំនិះជាច្រើនគ្រឿងក្នុងរាជធានីភ្នំពេញ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យដើមឈើមួយដើមបាក់សង្កត់លើម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងសង្កត់លើម៉ូតូដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវជាច្រើនគ្រឿងទៀត។

ករណីនេះបានកើតឡើងកាលពីម៉ោងជាង២រសៀល ថ្ងៃទី១៦ ខែកក្កដា​ នៅតាមបណ្តោយផ្លូវព្រះសីហនុកែងនឹងផ្លូវលេខ១២៥ ខាងមុខហាងលក់ម៉ូតូស៊ីណា ក្បែរ​អតីតរោងកុនគិរីរម្យ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីម្ចាស់ទីតាំងលក់ម៉ូតូបានឲ្យដឹងថាខណៈដែលគាត់កំពុងតែអង្គុយលក់ដូរស្រាប់តែមេឃងងឹតស្រាប់តែធ្លាក់ខ្យល់លាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឲ្យដើមត្រសេកមួយដើមដែលពុកផុយបណ្តាលឲ្យបាក់សង្កត់លើម៉ូតូសណ្តោងរ៉ឺម៉កកំពុងធ្វើដំណើរតាមផ្លូវបណ្តាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយដើមឈើនេះក៏បានសង្កត់លើម៉ូតូដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវជាច្រើនគ្រឿងទៀតផងដែរ។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យអូរ ហើយក៏មានប្រជាការពារខណ្ឌចំការមនចុះមកសម្រួល ចរាចរនៅកន្លែងកើតហេតុផងដែរ និងមានប្រជាពលរដ្ឋបានយកកាំបិតមកកាប់មែកឈើដែលនៅលើផ្លូវចេញ ដើម្បីកុំឲ្យមានការកកស្ទះចរាចរ និងបានទំនាក់ទំនងទៅខាងសាធារណៈការចុះមកកាត់ដើមឈើនេះផងដែរ៕


អត្ថបទនឹងរូបភាព ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation