ព័ត៌មានអន្តរជាតិ

ប្រជាពលរដ្ឋឥណ្ឌូនេស៊ីមួយភូមិ លើកគ្នាទៅសម្លាប់ក្រពើជិត៣រយក្បាលដើម្បីសងសឹក

image

ខ្នាន់កាំបិតឥណ្ឌូណេស៊ី បានសម្លាប់ក្រពើជិត 300 ក្បាលដើម្បីសងសឹកបន្ទាប់ក្រពើខាំអ្នកភូមិម្នាក់ស្លាប់។ការសងសឹកនេះ បានកើតឡើងកាលពីថ្ងៃសៅរ៍នៅខេត្តប៉ាពួរបន្ទាប់ពីពិធីបុណ្យសពរបស់បុរសម្នាក់រួចរាល់។ បុរសនោះ បានស្លាប់នៅពេលដែលគាត់បានធ្លាក់ចូលក្នុងទ្រុងក្រពើនៅកសិដ្ឋានចិញ្ចឹមក្រពើមួយ ខណៈដែលរូបគាត់កំពុងច្រូតស្មៅ។ អាជ្ញាធរមូលដ្ឋាន និយាយថា ជនរងគ្រោះមានឈ្មោះថា Sugito អាយុ 48 ឆ្នាំត្រូវបានក្រពើខាំជើង ហើយប្រើកន្ទុយវាយសម្លាប់។ ក្រុមអាជ្ញាធរមូលដ្ឋាន បន្តថា សាច់ញាតិនិងអ្នកស្រុករបស់ លោកស៊ូតូបានខឹងសម្បា នឹងម្ចាស់កសិដ្ឋានក្បែរតំបន់លំនៅដ្ឋាននោះ ហើយបានដើរក្បួនទៅកាន់ប៉ុស្តិ៍ប៉ូលិសក្នុងតំបន់។

លោក Bassar Manulang ប្រធានភ្នាក់ងារអភិរក្សក្នុងស្រុកបាននិយាយថាពួកគេត្រូវបានគេប្រាប់ថាកសិដ្ឋាននេះបានយល់ព្រមបង់សំណង។ លោកបានបន្ថែមថា "យើងបានចុះកិច្ចព្រមព្រៀងជាមួយគ្រួសារជនរងគ្រោះហើយបានចូលរួមរំលែកទុក្ខ " ។

អាជ្ញាធរបាននិយាយថាប៉ុន្តែក្រុមបាតុកររាប់រយនាក់ មិនពេញចិត្តនឹងសំណង ហើយធ្វើដំណើរទៅកាន់កសិដ្ឋានចិញ្ចឹមក្រពើ ។ ពួកគេកាន់អាវុធគ្រប់ដៃ ៖ មានកាំបិត និងប៉េលហើយសម្រុកសម្លាប់ក្រពើ 292 ក្បាល តាំងពីក្រពើទើបកើត រហូតដល់ក្រពើធំៗប្រវែង២ម៉ែត្រ។
មន្ត្រីនគរបាលនិងភ្នាក់ងារអភិរក្សច្រើនបាននិយាយថាពួកគេមិនអាចបញ្ឈប់ការវាយប្រហារដ៏សាហាវនោះទេ។នគរបាល និយាយថាពួកគេកំពុងតែស៊ើបអង្កេតហើយអាចដាក់បទល្មើសព្រហ្មទណ្ឌ។
មេប៉ូលិសក្នុងស្រុកសុងប៉ាវបាននិយាយថា "សម្រាប់ពេលនេះយើងកំពុងសាកសួរសាក្សីទាំងនោះ" ។

ប្រជុំកោះឥណ្ឌូណេស៊ីគឺជាជម្រកសត្វព្រៃដ៏ធំសម្បើមដែលរួមមានប្រភេទសត្វក្រពើជាច្រើនដែលវាយប្រហារនិងសម្លាប់មនុស្សជាទៀងទាត់។ កាលពីខែមីនាអាជ្ញាធរឥណ្ឌូនេស៊ីនៅកោះ Borneo ឥណ្ឌូណេស៊ីបានបាញ់សម្លាប់សត្វក្រពើដែលមានប្រវែង 6 ម៉ែត្របន្ទាប់ពីក្រពើនោះបានស៊ីគោមួយក្បាល។ កាលពី 2 ឆ្នាំមុនភ្ញៀវទេសចរជនជាតិរុស្ស៊ីម្នាក់ត្រូវបានសម្លាប់ដោយក្រពើនៅក្នុងកោះ Raja Ampat ដែលជាតំបន់មុជទឹកដ៏ពេញនិយមនៅភាគខាងកើតនៃប្រជុំកោះ។