ព័ត៌មានជាតិ

តំបន់ទំនាបមួយចំនួននៅក្រុងព្រះសីហនុ កំពុងជន់លិចដោយជំនន់ទឹកភ្លៀង

image

ព្រះសីហនុ៖ ចាប់តាំងពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ភ្លៀងនៅតែធ្លាក់ ធ្វើឱ្យតំបន់ទំនាបមួយចំនួននៅក្រុងព្រះសីហនុ និងទីតាំងមុខផ្សាវាលរេញ ស្រុកព្រៃនប់ កំពុងរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង។

ជាក់ស្តែងកន្លែងធ្លាប់លិចម្តងហើយនោះ បានលិចជាថ្មីទៀតដដែល។ ទោះយ៉ាងណា សភាពពេលនេះ មិនទាន់ធ្ងន់ធ្ងរនៅឡើយ។ ចំពោះទំហំផលប៉ះពាល់ ឬគ្រោះថ្នាក់ផ្សេងៗមិនទាន់មានរបាយការណ៍បញ្ជាក់ពីអាជ្ញាធរមូលដ្ឋាននៅឡើយទេ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលស្ថានភាពជាក់ស្តែងតំបន់លិចទឹកក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈម ហើយបានបញ្ជាឱ្យមន្ទីរជំនាញចាត់ចែងគ្រឿងចក្រចុះកាយបើកផ្លូវទឹក ដើម្បីរំដោះការជន់លិចនោះ៕ 

ដោយ៖ គង់ ប៊ុនណា



ព័ត៌មានទាក់ទង...