ទឹកស្ទឹងសង្កែ ក្នុងខេត្តបាត់ដំបងហក់ឡើងជាថ្មីម្តងទៀតស្របពេលភ្លៀងកំពុងធ្លាក់មកជាបន្តបន្ទាប់ដែលជិតប្រកាសភាពអាសន្នហើយ
| ព័ត៌មានជាតិ
SHARE

ដោយសារតែស្ថានភាពអាសកាសធាតុអាក្រក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បង្កឲ្យមានរលកវិសម្ពាធទាបបានគ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជាទទួលរងនូវឥទ្ធិពលខ្យល់ម៉ូសុងនៃរដូវវស្សាបង្កឲ្យមានរបាយទឹកភ្លៀងធ្លាក់មកជាបន្តបន្ទាប់ ដោយឡែកខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ មានធ្លាក់ភ្លៀងបន្ថែមក្នុងបរិមាណទឹកខ្លាំង នៅតំបន់ព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រស្រុកសំឡូត បានបង្កធ្វើឱ្យទឹកស្ទឹងសង្កែ បានហក់ឡើងជាលើកទី២ម្តងទៀត ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនដែលរស់នៅអមតាមដង ស្ទឹងសង្កែ បានជន់លិចចូលលំនៅដ្ឋានរបស់ពួកគាត់ ជាក់ស្តែងនៅចំណុចសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានកងកម្លាំងយោធភូមិភាពទី៥ចំនួន២០នាក់ រួមជាមួយក្រុមយុវជនសង្កាត់ ត្រូវប្រចាំការនៅទីនោះ ដើម្បីជួយប្រជាពលរដ្ឋ ជៀសវាងកើតបញ្ហាផ្សេងៗ ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង លោក ឡុង ផលគុណ បានបញ្ជាក់ថា រហូតមកដល់នឹងពេលនេះ ទឹកស្ទឹងសង្កែ មានកម្ពស់១២,៨២ម ដែលលការប្រកាស់ភាពអាសន្នក្នុងកម្ពស់១៣,៧៥ មុគឺខ្ពស់ជាងកម្ពស់ទឹកដែលបានហក់ឡើងអតិបរមានាពេលថ្មីៗនេះ០,១០ម ហើយកម្ពស់ទឹកនេះនឹងនៅតែបន្តឡើងទៀតបើស្ថានភាពអាកាសធាតុ ផ្ទៃមេឃនៅតែមានភាពអាប់អ៊ួរ ។

លោក បានបន្តទៀតថា ទឹកស្ទឹងសង្កែដែលបានហក់ឡើងជាថ្មីនេះ គឺពុំមានអ្វីគួរឱ្យព្រួយបារម្ភណ៍នោះទេ ដែលទឹកនេះនឹងស្រកចុះវិញក្នុងរយៈពេល២ទៅ៣ថ្ងៃខាងមុខ តែប្រជាពលរដ្ឋក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដើម្បីបង្ការនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។


លោក ឡុង ផលគុណ បានឲ្យដឹងទៀតថា ជំនន់ទឹកស្ទឹងសង្កែលើកទី១ ដែលបានគំរាមកំហែងខេត្តបាត់ដំបងនាពេលថ្មីៗនេះ ត្រូវបានទប់ស្កាត់និងគ្រប់គ្រងបានទាំងស្រុង ដោយសំណង់ប្រព័ន្ធធារាសាស្ត្រដ៏ធំនិងមានសក្តានុពលចំនួន២ គឺទំនប់ពហុបំណងសេកសក ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល និងទំនប់ស្ទាក់ទឹកកង្ហត ស្ថិតឃុំចែងមានជ័យ ស្រុកបាណន់ ដែលមិនមានបង្កនូវហានិភ័យលិចលង់លើដំណាំកសិកម្មរបស់ប្រជាកសិករនៅតាមអមដងស្ទឹងសង្កែនៅឡើយទេ ដោយសារតែក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ច្រើននៅផ្នែកខាងលើនៃតំបន់ជួរភ្នំតាមព្រំដែនកម្ពុជា ថៃ ក្នុងស្រុកសំឡូត គឺសំណង់ធារាសាស្ត្រដ៏ធំទាំង២នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ទាក់ទឹកនិងប្រមូលទឹកមកស្តុកទុក ដើម្បីកុំឱ្យទឹកហូរធ្លាក់ដោយគំហុកទៅកាន់ផ្នែកខាងក្រោមស្ទឹងសង្កែ ដែលអាចបង្កជាជំនន់ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

ការស្ទាក់ទឹកដែលហូរធ្លាក់ដោយគំហុកនេះ បានធ្វើឱ្យទឹកនៅសំណង់ធារាសាស្ត្រទាំងពីរ ហក់ឡើងខ្លាំងយ៉ាងឆាប់រហ័ស ហើយក្រសួងធនធានទឹកនិងឧតុនិយម បានបើកទ្វារទឹក ដើម្បីបង្វែរទឹកដែលជន់ខ្លាំងនេះទៅបម្រើឱ្យការធ្វើកសិកម្មផង ការប្រើប្រាស់ផង និងមួយផ្នែកទៀតដែលលើសតម្រូវការទៅកាន់បឹងទន្លេសាប ។
អ្វីដែលសំខាន់គឺបានបង្វែរទៅកាន់អូរ ប្រឡាយទឹកធម្មជាតិ និងប្រព័ន្ធធារាសាស្ត្រធំ តូចជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាធ្វើការសាងសង់ឡើងឱ្យទៅជាប្រព័ន្ធដែលមានលក្ខណៈពេញលេញ សម្រាប់ផ្តល់ទាំងទឹកស្រោចស្រព ទឹកប្រើប្រាស់ ការកាត់បន្ថយទឹកជំនន់ ផ្លូវដឹកជញ្ជូន តំបន់ទេសចរណ៍ និងការផលិតថាមពលវារីអគ្គិសនីផងដែរ ៕


អត្ថបទ ៖ ឡាច សុគន្ធារី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation