បិទចរាចរឆ្លងកាត់ ស្ទឹងសំរោង មួយទៀតហើយដោយសារទឹកជំនន់
| ព័ត៌មានជាតិ
SHARE

(ព្រះសីហនុ)៖ ប្រភពពីអាជ្ញាធរស្រុកកំពង់សិលា បានឱ្យដឹងថា មកដល់ម៉ោង ៩និង៣០នាទីនេះ ស្របពេលដែល ទឹកជំនន់នៅចំណុច ស្ពានគរគី បាននឹងកំពុងស្រកចុះប្រហែលជាកន្លះម៉ែត្រ អាចមើលឃើញបង្កាន់ដៃស្ពាននោះ ឥលូវនេះនៅចំណុចស្ពានសំរោងវិញក៏ត្រូវបិទ មិនឱ្យចរាចរឆ្លងកាត់ដែរដោយសារតែទឹកស្ទឹងសំរោងបានឡើងលិចផ្លូវនិងស្ពានហើយ។

អាជ្ញាធរក្នុងស្រុកកំពង់សិលាបានរាយការណ៏ថា នៅចំណុចស្ពានសំរោងតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងចន្លោះគីឡូម៉ែត្រលេខ១១៥ -១១៦ នៅភូមិស្ទឹងច្រាល ឃុំអូបាក់រទេះ ស្រុកកំពង់សិលា មកដល់ម៉ោងនេះ ទឹកបានជន់លិចលើផ្លូវនិងលើស្ពានកម្ពស់ ១តឹកកន្លះហើយ ហើយដោយយោងតាមស្ថានភាពអាកាសធាតុដែលភ្លៀងនៅតែបន្តធ្លាក់ចុះនោះ ទឹកស្ទឹងសំរោងនឹងបន្តកើនឡើងថែមទៀត។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation