ព័ត៌មានអន្តរជាតិ

ការប្រយុទ្ធគ្នារវាងកងទ័ពអាមេនី និងអាស៊ែបៃហ្សង់នៅតំបន់ជម្លោះឈានដល់ថ្ងៃទីពីរ

image


អាមេនី៖ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានផ្ទុះឡើងឈានចូលដល់ថ្ងៃទីពីរបន្ទាប់ពីជម្លោះដែនដីត្រាំត្រែងជាងគេបំផុតមួយនៅលេីពិភពលោករវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានចាប់ផ្ដេីមផ្ទុះឡើងជាថ្មីកាលពីថ្ងៃចុងសប្ដាហ៍។

មនុស្សរាប់សិបនាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងដែលកំពុងប្រយុទ្ធឲ្យអាមេនី និងអាស៊ែបៃហ្សង់កាលពីថ្ងៃច័ន្ទ។

ជម្លោះនេះគឺពាក់ព័ន្ធនឹងការដណ្ដេីមគ្រប់គ្រងតំបន់ភ្នំណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh)។

តំបន់នេះត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយជនជាតិដេីមភាគតិចអាមេនីចាប់តាំងពីសង្គ្រាមបានបញ្ចប់ក្នុងឆ្នាំ១៩៩៤។

មនុស្សរាប់ម៉ឺននាក់បានស្លាប់ក្នុងអំឡុងសង្គ្រាមនោះ ហើយរាប់លាននាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង។

កាលពីយប់ថ្ងៃច័ន្ទ អាជ្ញាធរនៅក្នុងតំបន់ ណាហ្គ័រណូ ការ៉ាបាក់ (Nagorno-Karabakh) បានរាយការណ៍ថា ទាហានរបស់ខ្លួន២៦នាក់ថែមទៀតបានស្លាប់នៅក្នុងការប្រយុទ្ធគ្នា ដែលនេះនាំឱ្យចំនួនអ្នកបាត់បង់ជីវិតបានឡេីងដល់ជាង៨០នាក់។

បណ្តាប្រទេសផ្សេងទៀតមានការព្រួយបារម្ភ ថា ការប្រយុទ្ធគ្នានេះអាចនឹងរាលដាលចេញផុតពីតំបន់នោះហើយអូសទាញមហាអំណាចជិតខាងរួមមានតួកគី, រុស្ស៊ី និងអ៊ីរ៉ង់ឲ្យលូកដៃចូលដែរ៕


ព័ត៌មានទាក់ទង...