អត្រាការប្រាក់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថនៅកម្ពុជា បន្តថយចុះ
| ព័ត៌មានជាតិ
SHARE

អត្រាការប្រាក់ឥណទានជារៀលប្រចាំឆ្នាំ សម្រាប់ឥណទានមានកាលកំណត់ ១២ខែ បានធ្លាក់ចុះពី ១៥,៣៧ភាគរយ នៅឆមាសទី ១ ឆ្នាំមុន មកត្រឹម ១១,៨៣ភាគរយ នៅឆមាសទី១ ឆ្នាំ ២០១៨។

ការថយចុះនេះ ដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបន្ទាប់អត្រាការប្រាក់ ដើម្បីបង្កើនឥណទានជារៀលស្របតាមប្រកាសធនាគារជាតិនៃកម្ពុជា ដែលតម្រូវឲ្យមានឥណទាន ជារៀល ១០ភាគរយ នៃសំពៀតឥណទានសរុប។

ចំណុចមួយទៀត គឺការទទួលបានប្រភពទុនជារៀលបន្ថែមជាមួយអត្រាការប្រាក់ទាបពីធនា គារជាតិនៃកម្ពុជា តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO)។
ចំណែកឯអត្រាការប្រាក់ឥណទានជាដុល្លារអាមេរិកបានថយចុះបន្តិចពី ១១,៧៥ភាគរយ មក ១១,៤៩ភាគរយ ដែលឆ្លុះបញ្ចាំងពីភាពប្រកួតប្រជែងនៅក្នុងវិស័យធនាគារ ស្របពេលដែល សន្ទនីយភាពនៅក្នុងប្រព័ន្ធធនាគារបន្តមានកម្រិតខ្ពស់ ដោយសារកំណើនរឹងមាំនៃប្រាក់បញ្ញើ និងដើមទុន។

ជាមួយគ្នានេះដែរ អត្រាការប្រាក់បញ្ញើជារៀលមានកាលកំណត់ ១២ខែ ជាមធ្យមបានបន្តថយចុះមកត្រឹម ៥,៩៨ភាគរយ នៅឆមាសនេះ ពីកម្រិត ៦,៤៨ភាគរយ នៅគ្រាដូចគ្នាឆ្នាំ ២០១៧ ស្របពេលដែលអត្រាការប្រាក់បញ្ញើជាដុល្លារអាមេរិកបានថមថយបន្តិចពី ៤,៤២ភាគរយ មក ៤,៣៧ភាគរយ។

ការថយចុះនៃអត្រាការប្រាក់បញ្ញើជាចម្បងដោយសារឥទ្ធិពលនៃការថយចុះអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបន្ថយសម្ពាធប្រកួតប្រជែង តាមអត្រាការប្រាក់ដើម្បី ទាក់ទាញប្រាក់បញ្ញើ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នអត្រា ការប្រាក់ឥណទានជាប្រាក់រៀល ដែលផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានថយចុះដល់កម្រិតប្រហាក់ប្រហែល នឹងអត្រាការប្រាក់ដុល្លារអាមេរិក ដែលបានជួយកាត់បន្ថយចំណាយ លើការខ្ចីជាប្រាក់រៀលរបស់ប្រជាកសិករបានមួយកម្រិតទៀត៕ (អត្ថបទ៖ សៀម ប៊ុនធី)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation