ព័ត៌មានជាតិ

ក្រុមឧត្តមមន្ត្រីថាមពលអាស៊ាន ជួបប្រជុំគ្នា ដើម្បីពិភាក្សាពីទីផ្សារប្រេង និងឧស្ម័នធម្មជាតិនៅក្នុងតំបន់

image

ភ្នំពេញ៖ លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាឧត្តមមន្ត្រីថាមពលអាស៊ានរបស់កម្ពុជា បានដឹកនាំវេទិកាស្តីពីទីផ្សារប្រេង និងឧស្ម័នធម្មជាតិ និងកិច្ចពិភាក្សាតុមូលពាណិជ្ជកម្មអាស៊ានបូក៣ លើកទី៩ (The 9th ASEAN+3 Oil Market and Natural Gas Forum and Business Dialogue) ដោយមានការចូលរួមពីបណ្តាឧត្តមមន្ត្រីថាមពលពីប្រទេសអាស៊ានទាំង១០ តំណាងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកវិស័យថាមពលពីប្រទេសចិន ជប៉ុន កូរ៉េ ក្រុមប្រឹក្សាប្រេងកាតអាស៊ាន (ASCOPE) និងតំណាងក្រុមហ៊ុនវិនិយោគលើវិស័យប្រេង និងឧស្ម័នក្នុងអាស៊ាន។

យោងតាមការចេញផ្សាយ បានឱ្យដឹងថា វេទិកានេះ បានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន០៤ មានដូចខាងក្រោម៖

១. ការអភិវឌ្ឍទីផ្សារប្រេង និងឧស្ម័នធម្មជាតិនៅក្នុងអាស៊ាន
២. អនាគតពាណិជ្ជកម្មប្រេងនិងឧស្ម័នធម្មជាតិនៅក្នុងអាស៊ាន
៣. កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូជាមួយអាស៊ាន
៤. ការកំណត់ទិសដៅគោលនយោបាយប្រេងនិងឧស្ម័នធម្មជាតិរបស់ប្រទេសសមាជិកអាស៊ាន
ដោយឡែក កិច្ចពិភាក្សាតុមូលពាណិជ្ជកម្មវិញ បានផ្តោតលើប្រធានបទចំនួន ០៥ រួមមាន៖
១. ផលប៉ះពាល់ពី COVID-19 និងផែនការសម្រាប់ការធ្វើឱ្យប្រសើរឡើងវិញប្រកបដោយចីរភាព
២. ឱកាសគាំទ្រ និងការផ្តល់មូលនិធិសម្រាប់ការអភិវឌ្ឍទីផ្សារប្រេង និងឧស្ម័នធម្មជាតិនៅក្នុងអាស៊ាន
៣. ការដោះស្រាយបញ្ហាពាណិជ្ជកម្មប្រេងនិងឧស្ម័នធម្មជាតិ
៤. ឱកាសពង្រឹងភាពជាដៃគូសម្រាប់សក្តានុពលទីផ្សារប្រេងនិងឧស្ម័នធម្មជាតិសម្រាប់អាស៊ានបូក៣
៥. ការកំណត់ទិសដៅគោលនយោបាយអនាគតប្រេងនិងឧស្ម័នធម្មជាតិ៕ 


ព័ត៌មានទាក់ទង...