រលកកម្តៅបានវាយប្រហារទៅលើតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសអ៊ីតាលី
| ព័ត៌មានអន្តរជាតិ
SHARE

ភាគកណ្តាលនិងភាគខាងត្បូងនៃប្រទេសអ៊ីតាលីត្រូវបានគ្រប់ដណ្ដប់ទៅដោយអាកាសធាតុក្ដៅបែកផ្សែងនៅឆ្នាំនេះនៅចុងសប្តាហ៍កន្លងមកនេះដោយមានសីតុណ្ហភាពប៉ះនឹងសីតុណ្ហភាព 36 អង្សារនៅរ៉ូមនិងប្ល័រិននិង 43 អង្សាសេនៅភាគខាងលិចស៊ីស៊ីលី។ ធាតុអាកាសក្ដៅបែកផ្សែងស្ទើរតែដុតនំបាននៅឯក្រុងរ៉ូមបានឡើងដល់ ៤២អង្សាសេ នៅវេលាម៉ោង៣:៥៦នាទីរសៀល។

នៅតាមដងផ្លូវនិងនៅតំបន់ទេសចរណ៍សំខាន់ៗប្រជាជនកំពុងចាត់វិធានការផ្សេងៗដើម្បីបង្ការកុំឱ្យមានការរងកម្ដៅខ្លាំងពេក ។ ហាងទំនិញ ជាច្រើនត្រូវបានបិទទាំងស្រុង។ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុក្ដៅហួសហេតុនេះ អាជ្ញាធរមូលដ្ឋានបានចេញសេចក្តីជូនដំណឹងឲ្យសាធារណជនប្រុងប្រយ័ត្នថាអាកាសធាតុក្ដៅខ្លាំងបែបនេះនឹងកើតមាននៅទីក្រុងចំនួន៣គឺរ៉ូម រ៉ូប្លឺរ និងបេរ៉ូហ្គា។ អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋជាពិសេសមនុស្សចាស់និងកុមារឲ្យផឹកទឹកឲ្យបានច្រើននិងកុំចេញក្រៅផ្ទះនៅពេលក្ដៅខ្លាំង។

យោងតាមសេវាកម្មឧតុនិយមរបស់អ៊ីតាលីបានឱ្យដឹងថាកំដៅនេះត្រូវបានគេសន្មត់ថានឹងត្រូវកាត់បន្ថយដោយភ្លៀងធ្លាក់នៅពីរថ្ងៃខាងមុខទៀតជាមួយនឹងសីតុណ្ហភាពធ្លាក់ចុះ 10 អង្សាសេនៅភាគខាងជើង។

អាជ្ញាធរជំនាញកិច្ចការឧតុនិយមបានឲ្យដឹងថានៅក្នុងអឌ្ឍមាសទី២នៃខែកក្កដានេះ ស្ថានភាពអាកាសធាតុនឹងមិនមានស្ថិរភាពឡើយ ហើយគេមានលំបាកក្នុងការព្យាករអំពីស្ថានភាពអាកាសធាតុនេះ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation