ទឹកទន្លេទាំងបួនក្នុងខេត្តស្ទឹងត្រែងកើនឡើងខ្ពស់ ប៉ុន្តែមិនទាន់ដល់កម្រិតប្រកាសអាសន្នឡើយ
| ព័ត៌មានជាតិ
SHARE

(ខេត្តស្ទឹងត្រែង)៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាបន្តរហូតជារៀងរាល់ថ្ងៃ បានធ្វើឱ្យទន្លេទាំងបួនក្នុងខេត្តស្ទឹងត្រែង បានការកើនឡើងយ៉ាងលឿន ដែលបរិមាណទឹកភ្លៀងធ្លាក់ក្នុងឆ្នាំនេះច្រើនខុសប្លែកពីឆ្នាំកន្លងទៅ។

តាមការឱ្យដឹងពីប្រធានមន្ទីរធនធានទឹកខេត្តស្ទឹងត្រែងលោក ប៉ាង ប៉េង បញ្ជាក់ថា កម្ពស់ទឹកទន្លេក្នុងខេត្តឆ្នាំនេះ មានការកើនឡើងលឿន ជាងឆ្នាំមុន ព្រោះថាឆ្នាំនេះមានភ្លៀងធ្លាក់ចាប់តាំងពីខែឧសភាមកម្ល៉េះ ហើយភ្លៀងនៅតែបន្តធ្លាក់ច្រើនរហូតមកដល់សព្វថ្ងៃ។ ម៉្យាងទៀតនៅតំបន់មេគង្គលើមានភ្លៀងធ្លាក់ច្រើន ដែលជាហេតុធ្វើឱ្យមេគង្គក្រោមមានទឹកមានទឹកកើនយ៉ាងលឿន ហើយហូរចូលទៅ ស្ទឹង បឹង បួរ ព្រែក ពេញពោរដោយទឹកគ្រប់ទីកន្លែង។

ប្រធានមន្ទីរធនធានទឹកខេត្តស្ទឹងត្រែងបន្តថា ទោះយ៉ាងនេះក្តី ប៉ុន្តែនៅខេត្តស្ទឹងត្រែងទឹកតន្លេទាំងបួន ពុំទាន់ដល់ពេលប្រកាសអាសន្ននៅឡើយទេ ព្រោះចំណុចប្រកាសអាសន្នគឺក្នុងកំពស់ទឹក១០,៧០ម៉ែត្រ តែនៅពេលនេះកំពស់ទឹកទន្លេទើបតែ៧,៨០ម៉ែត្រប៉ុណ្ណោះ។

សូមជំរាបថា ក្នុងខេត្តស្ទឹងត្រែងប្រជុំគ្នាដោយទន្លេធំៗ បួន គឺទន្លេមេគង្គ-ទន្លេសេកុង-ទន្លេស្រែពក និងទន្លេសេសាន ដែលទន្លេទាំងនេះបានហូរចូលប្រសព្វគ្នាក្នុងទន្លេមេងគ្គទាំងងអស់៕



អត្ថបទ ៖ ម៉ាក់ មេត្តា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation