ពលរដ្ឋស៊ីរីមិនទាន់វិលមកនៅតំបន់ ជាយក្រុងដាម៉ាស់វិញទេ ក្រោយពីរដ្ឋាភិបាលចូលមក គ្រប់គ្រង
| ព័ត៌មានអន្តរជាតិ
SHARE

តំបន់ជាយក្រុង Yarmouk នៃក្រុងដាម៉ាសស្ថិតនៅក្រោមរដ្ឋាភិបាលស៊ីរីគ្រប់គ្រងជាច្រើនខែមកហើយបន្ទាប់ពីដណ្តើមបានពីក្រុមឧទ្ទាម។
Yarmouk ដែលធ្លាប់ជាលំនៅដ្ឋានរបស់ជនភៀសខ្លួនប៉ាឡេស្ទីនប្រហែល២០០.០០០ នាក់ត្រូវបានបោះបង់ចោលដោយភាគច្រើននៃប្រជាជនខណៈដែលរដ្ឋាភិបាលបានឡោមព័ទ្ធហើយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានផ្លាស់ប្តូរទីកន្លែងនៅឆ្នាំ ២០១៥។

យោធាស៊ីរីបានប្រកាសថាខ្លួនបានបានដណ្តើមកាន់កាប់ Yarmouk ឡើងវិញពីពួកសកម្មប្រយុទ្ធ IS នៅថ្ងៃទី ២១ ឧសភាឆ្នាំនេះ ដោយកាន់កាប់រដ្ឋធានីទាំងមូល នឹង តំបន់ ជោយក្រុង របស់ខ្លួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១១ មក ។
បច្ចុប្បន្ននេះក្រៅពីកងទ័ពស៊ីរីមានអ្នកស្រុកពីរបីនាក់ប៉ុណ្ណោះដែលដើរឆ្លងកាត់សង្កាត់នោះហើយទាហាននិយាយថាផ្លូវតូចៗមួយចំនួនមិនទាន់ត្រូវបានគេរកឃើញ និង ដោះមីនចេញនៅឡើយ ។

ជំរុំ Yarmouk ជាកន្លែងស្នាក់នៅរបស់ជនអន្តោប្រវេសន៍ ប៉ាឡេស្ទីន ជាច្រើនដែលដូនតារបស់ពួកគេគេចចេញពីការបង្កើតរដ្ឋអ៊ីស្ត្រាអែលកាលពីឆ្នាំ១៩៤៨ ដែលពួកអ៊ីស្ត្រាអែលបានហៅពួកប៉ាឡេស្ទីន ថាបានមករស់នៅ លើរដ្ឋធានីនៃបុព្វការីជនរបស់ពួកគេ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation