ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 មួយករណីថែមទៀត ទើបមកពីសហរដ្ឋអាមេរិក
| សុខភាព
SHARE

ភ្នំពេញ៖ នៅព្រឹកនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីថែម ១ ករណីទៀតហើយ និងគ្មានអ្នកជាសះស្បើយថ្មីដែរ។
សម្រាប់អ្នកដែលរកឃើញផ្ទុក COVID-19 គឺជាស្ត្រីជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ ដែលទើបវិលត្រឡប់មកពីសហរដ្ឋអាមេរិក និងមានអាសយដ្ឋាននៅឃុំក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយចាកចេញពីអាមេរិក បានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) ហើយមកដល់កម្ពុជាកាលពីថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ ២០២០។ បន្ទាប់មកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ គាត់បានចាកចេញពីរាជធានីភ្នំពេញទៅបាត់ដំបង ក្រោយលទ្ធផលតេស្តអវិជ្ជមានលើកទី១។

គួរបញ្ជាក់ថាទាល់តែថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័កនៅផ្ទះរបស់ស្ត្រីរូបនោះ គឺត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ទើបរកឃើញថា មានផ្ទុកCOVID-19។ ចំណែកមិត្តភ័ក្ដិ ២នាក់របស់ស្ត្រីរូបនោះដែលបានមកដឹកពីភ្នំពេញទៅបាត់ដំបង និងមានសាច់ញាតិគ្រួសារ ៥នាក់ទៀត បានប៉ះពាល់ផ្ទាល់ជាមួយស្ត្រីរូបនេះ។

សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៧៨ នាក់ (ស្ត្រី៥៥នាក់ និងបុរស ២២២ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៧៥ នាក់ មាន ១ នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកចាក់អង្រែ ហើយ ១ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប និង ១ នាក់ទៀតសម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation