វីដេអូព័ត៌មានជាតិ

សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាជាង ១ម៉ឺននាក់ ទូទាំងខេត្តក្រចេះ បានចូលរូមហែរក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត

image

ក្រចេះ៖ សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាជាង ១ម៉ឺននាក់ ទូទាំងខេត្តក្រចេះ បានចូលរូមហែរក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតដោយជោគជ័យនិងមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ។ រីឯក្រុងក្រចេះ និងស្រុកចិត្របុរី ក៏មានអ្នកចូលរួមហែរក្បួនប្រមាណជាង៤ពាន់នាក់ និងមានរថយន្តនិងម៉ូតូជាច្រើនគ្រឿង។

ការហែរក្បួនចេញពីសួនកុមារក្នុងក្រុងក្រចេះ បន្តឆ្ពោះទៅកាន់ស្រុកចិត្របុរី ដែលសមាជិសមាជិការគណបក្សប្រជាជនកម្ពុជាមកពីស្រុកចំនួន៤និងក្រុងមួយ។ ឯកឩត្តម វ៉ា ថនអភិបាលនៃគណអភិបាលខេត្តក្រចេះ និងឯកឩត្តមពេជ្រ ប៊ុនធិនប្រធានក្រុមការងារចុះជួយខេត្តក្រចេះ បានដឹកនាំថ្ងៃបញ្ចប់យុទ្ធនាការនេះ។
បរិយាកាសហែរក្បួននៅព្រឹកនេះដោយសុវត្ថិភាពដោយមានការយាមការសន្តិសុខយ៉ាងល្អពីកងកំលាំងប្រដាប់អារវុធ ហើយមានការសំរួលចរារចណ៍យ៉ាងល្អពីសំណាក់ប៉ូលីសចរារចរណ៍ខេត្ត។ចំណែកឯប្រជាពលរដ្ឋក្នុងខេត្តប្រកបរបរដូចធម្មតាគ្មានអ្វីប៉ះពាល់។

សូមបញ្ជាក់ថាទីតាំងសំខាន់ហែរក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តក្រចេះនៅព្រឹកនេះ គឺក្រុងក្រចេះ ស្រុកចិត្របុរី និងស្រុកស្នួល។ នៅក្នុងខេត្តក្រចេះ មាន១៣គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។

អត្ថបទ ៖ សំ ច័ន្ទម៉ាលីនី