សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តឲ្យពលរដ្ឋជិះនាវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ រហូតដល់ចុងឆ្នាំ២០១៨
| វីដេអូព័ត៌មានជាតិ
SHARE

នៅព្រឹកថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់ពីបានសម្ពោធចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រួចហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលមួយចំនួន បានអញ្ជើញធ្វើដំណើរតាមនាវា ពីចំណតឫស្សីកែវមកកាន់ចំណតនាវាទីក្រុងតាខ្មៅ ខេត្តកណ្តាល។ យើងបានឃើញទិដ្ឋភាពដ៏ស្រស់បំព្រងនៅតាមដងទន្លេ ជាពិសេសបានឃើញពីការវិវឌ្ឍរីកចម្រើននៃសហគមរស់នៅតាមទីក្រុងភ្នំពេញ។

បន្ទាប់ពីបានដំណើរតាមនាវារួច សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាស បន្តឲ្យប្រជាពលរដ្ឋជិះ ដោយឥតគិតថ្លៃ រហូតដល់ចុងឆ្នាំ២០១៨ រួមជាមួយនឹងការប្រកាសចេញនូវការផ្តល់ជូនសេវាកម្មដឹកជញ្ជូនដទៃទៀតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លម្អិតត្រង់ចំណុចនេះ សូមទស្សនាសេចក្តីរាយការណ៍របស់សន ពិសិដ្ឋ៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation