វីដេអូព័ត៌មានជាតិ

​ព័ត៌មានវីដេអូ៖ សម្តេចតេជោប្រកាសពីកាលបរិច្ឆេទនៃការៀបចំរាជរដ្ឋាភិបាលអាណត្តិថ្មី និងរដ្ឋសភានីតិកាលទី៦

image

(ភ្នំពេញ)៖ នាព្រឹកទី ០៨ សីហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ បញ្ជាក់សារជាថ្មីដល់សាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ជ្រាបថា បន្ទាប់ពី សម្តេចតេជោលោកបានអញ្ជើញ ចូលគាល់ព្រះមហាក្សត្រកម្ពុជាដើម្បីទូលអំពីស្ថានភាពនយោបាយកាលពីម្សិលមិញថ្ងៃទី ៧ ខែ សីហា រួចហើយនោះ គឺកាលបរិច្ឆេទនៃការរៀបចំរដ្ឋសភាជាតិ និងរាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើងតាមកាលបរិច្ឆេទដូចខាងក្រោម៖

១)នៅព្រឹកថ្ងៃ ពុធ ទី៥ កញ្ញា ឆ្នាំ ២០១៨ កោះប្រជុំសភាលើកដំបូងក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មកបេក្ខភាពតំណាងរាស្ត្រទាំងអស់នឹងចូលស្បថចូលកាន់តំណែងសភា នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

២)នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែកញ្ញា ឆ្នាំ២០១៨ គឺបង្កើតនូវក្បាលម៉ាស៊ីនរដ្ឋសភា និង រាជរដ្ឋាភិបាលថ្មី។ នៅល្ងាចថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ គឺរាជរដ្ឋាភិបាលថ្មីនឹងស្បថចូលកាន់តំណែងជាផ្លូវការ។

៣)នៅព្រឹកថ្ងៃសុក្រទី៧ ខែ កញ្ញា ឆ្នាំ២០១៨ គឺគណៈរដ្ឋមន្ត្រីថ្មីនឹងចាប់ផ្តើមបើកកិច្ចប្រជុំជាផ្លូវការលើកដំបូង។

លម្អិតត្រង់ចំណុចនេះ សូទស្សនាសេចក្តីរាយការណ៏របស់លោកហ៊ន សុភ័ក្រ៖