​ព័ត៌មានវីដេអូ៖ សម្ដេចតេជោប្រាប់ឲ្យរដ្ឋមន្រ្តីក្រសួងសាធារណការចរចាជាមួយអ្នកឧកញ៉ា គិត ម៉េង ដើម្បីឲ្យពលរដ្ឋអាច ធ្វើដំណើរបានតាមរថភ្លើង ដោយមិនគិតថ្លៃនៅរាល់ពេលបុណ្យភ្ជុំបិណ្ឌនិងចូលឆ្នាំខ្មែរ
| វីដេអូព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីនៅរោងចក្រក្នុងតំបន់ភូមិ អន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នាថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីម្តងទៀត ដោយប្រាប់ឲ្យឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចរចាជាមួយក្រុមហ៊ុន Royal Raiway របស់អ្នកឧកញ៉ា គិត ម៉េង ដើម្បីធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋអាចធ្វើដំណើរបានតាមរថភ្លើងដោយមិនគិតថ្លៃនៅរៀងរាល់ពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

សូមស្តាប់ប្រាសាសន៍របស់សម្តេចតេជោត្រង់ចំណុចនេះ៖


សូមជម្រាបថា តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺប្រជាពលរដ្ឋទូទៅដែលនឹងត្រូវធ្វើដំណើរតាមរថភ្លើងចំនួនពីរខ្សែ គឺភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ព្រះសីហនុ ទាំងទៅទាំងមកគឺនៅក្នុងកំលុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណៃជាតិខ្មែរ និងបុណ្យភ្ជំបិណ្ឌ ជារៀងរាល់ឆ្នាំ ដោយមិនបង់ប្រាក់ ទាំងអ្នកជិះ ទាំងការដាក់រថយន្ត-ម៉ូតូ-កង់ នៅលើរថភ្លើង៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation