សម្តេចតេជោ អះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តការពារអ្នកវិនិយោគ មិនអោយអ្នកណាមកបំផ្លាញ រាល់ការវិនិយោគស្របច្បាប់នោះទេ
| វីដេអូព័ត៌មានជាតិ
SHARE

ក្វាងស៊ី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ កញ្ញានេះ បានដឹកនាំ គណប្រតិភូជាន់ខ្ពស់កម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមកិច្ចសន្ទនាតុមូលរវាង សម្តេច និងនាយកប្រតិបត្តិ ក្រុមហ៊ុនចិន ក្រោយមមូលបទ`« ធ្វើអោយស៊ីជំរៅ នូវកិច្ចសហប្រតិបត្តការណាពិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសចិន ដើម្បីការអភិវឌ្ឍរួមគ្នា» ដែលបានធ្វើឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។

នៅក្នុងឪកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា គូសបញ្ជាក់ទៅកាន់បណ្តាក្រុមហ៊ុនចិនពីការកុំមានការ ភ័យខ្លាច ទៅលើការលុបកុងត្រាចាស់ណាមួយ ពីសំណាក់ក្រុមហ៊ុនវិនិយោគទុន តែផ្ទុយទៅវិញរាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេច សម្តេចនឹងបន្តការពារនូវរាល់ផលប្រយោជន៍របស់ក្រុម ហ៊ុនទាំងអស់ក្នុងប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សម្តេចបានដឹកនាំប្រទេសធ្វើជានាយករដ្ឋមន្រ្តីបានជាង៣០ឆ្នាំ ហើយនឹងបន្ត ដឹកនាំទៀត ព្រោះដើម្បីធ្វើអោយកម្ពុជារីកចំរើន ប្រកបដោយសន្តិភាព ។ សម្តេចបានមានប្រសាសន៍ទៀតថា ដោយសារមាន បក្សប្រឆាំងគេបានលើកឡើងថា បើគេជាប់ឆ្នោតគេនឹងលុបចោលការវិនិយោគ ជុំវិញចំណុចនេះ សម្តេចសូមបញ្ជាក់ច្បាស់ជូន អ្នកវិនិយោគបរទេសទាំងអស់ថា រដ្ឋាភិបាលកម្ពុជានឹងធ្វើអោយមានប្រសិទ្ធភាព ការពារអ្នកវិនិយោគ មិនអោយអ្នកណាមក បំផ្លាញកម្ពុជា បំផ្លាញរាល់ការវិនិយោគស្របច្បាប់នោះទេ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តធ្វើការអំពាវនាវដល់បណ្តាក្រុមហ៊ុនវិនិយោគចិនទាំងអស់ ត្រូវបន្តមកបណ្តាក់ ទុន ក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើង ព្រោះកម្ពុជានៅមានសក្តានុពលជាច្រើន ក្នុងការវិនិ យោគ ដើម្បីជម្រុញ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើន ថែមទៀត៕ អត្ថបទ ៖ ហ៊ន សុភក្រ័

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation