ពលរដ្ឋខេត្តក្រចេះព្រួយបារម្ភចំពោះក្បួនរថយន្តដឹកឈើដែលបើកប្រណាំងគ្នាលើផ្លូវជាតិយ៉ាងអណាធិបតេយ្យ
| វីដេអូព័ត៌មានជាតិ
SHARE

ក្រចេះ៖ ប្រជាពលរដ្ឋ ក៏ដូចអ្នកធ្វើដំណើរឆ្លងកាត់ក្នុងខេត្តក្រចេះបានបង្ហាញការភ័យខ្លាចយ៉ាងខ្លាំង ខណៈពេលធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៧និង៧៣ ហើយទើបប្រទះនឹងក្បួនរថយន្តដឹកឈើឆ្លងកាត់ផ្លូវជាតិទាំងពីរនេះ។

មហាជននៅខេត្តក្រចេះបានសំណូមពរយ៉ាងទទូចស្នើសុំដល់ឯកឧត្ដម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ និងលោកឧត្ដមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ រួមទាំងលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ មេត្តាជួយអន្តរាគមន៍ ទៅលើក្រុមរថយន្តបើកបរគ្មានសុជីវធម៏នេះផង ព្រោះការបើកបររបស់ពួកគាត់ដូចជាមិនគោរពច្បាប់ចរាចរណ៍បន្តិចណាសោះ ហើយសមត្ថកិច្ចក៏មិនហ៊ានបង្ក្រាបដែរ។

ជាមួយគ្នានេះពលរដ្ឋដែលជួបហេតុការណ៏បានផ្ញើរជាឃ្លីបវីដេអូ ដែលគាត់ថតបាននូវទិដ្ឋភាពនេះត្រង់ទីតាំងស្ពានពាមតេ ក្នុងក្រុងក្រចេះ ខេត្តក្រចេះតែម្តង ហើយពួកគាត់សំណូមដល់មន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់និងនេសាទ មេត្តាមានវិធានការដល់នាយខណ្ឌ-នាយផ្នែករដ្ឋបាលព្រៃឈើខេត្តក្រចេះផង ព្រោះសព្វថ្ងៃ ភាពអនាធិបតេយនៃការចរាចរណ៍ឈើនេះ ធ្វើមេឈ្មួញបានចិត្តមិនញញើតច្បាប់ឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation