សម្តេចតេជោ បង្ហាញពីសក្តានុពលរបស់កម្ពុជា និងអញ្ញើញវិនិយោគទុនបរទេសឱ្យមកស្វែងយល់កាលានុវត្តភាពវិនិយោគ នៅកម្ពុជា
| វីដេអូព័ត៌មានជាតិ
SHARE

ក្វាងស៊ី៖ នាព្រឹកថ្ងៃទី ១២ ខែកញ្ញានេះ ពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ត្រូវប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រ សមុទ្រសតវត្សទី២១ និងនវានុវត្ត សហគមន៍ចិន-អាស៊ាន» នៅមជ្ឈមណ្ឌលសន្និសិទ និងពិព័រណ៍ជាតិ ណាននីង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនាមកម្ពុជាជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមនឹងឯកឧត្តម ហាន់ ចឹង ឧបនាយ ករដ្ឋមន្រ្តីចិន បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា និងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគ រវាង អាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពល មកកាន់តំបន់អាស៊ាន ជាពិសេសសម្តេចតេជោហ៊ុនសែន បានលើកឡើងពី គោលនយោបាយសេដ្ឋកិច្ច រួមទាំងសក្តានុពលវិនិយោគរបស់កម្ពុជា ដោយសម្តេចបានអញ្ញើញ វិនិយោគទុនបរទេស ឱ្យមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគជាក់ស្តែងនៅកម្ពុជា និងមកវិនិយោគនៅកម្ពុជា។

សូមតាមដានទស្សនាសុន្ទរកថាគន្លឹះទាំងស្រុងរបស់ សម្តេចតេជោ ក្នុងពិធីពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ដូចតទៅ៖



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation