សម្តេចតេជោ៖ ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០១៩នឹង មិនទាបជាង១៨០ដុល្លារនោះទេ
| វីដេអូព័ត៌មានជាតិ
SHARE

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាគ្រូបង្រៀន ៥ តុលា នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករ កម្មការិនីក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងនៅឆ្នាំ២០១៩ មិនទាបជាង១៨០ដុល្លារនោះឡើយ។ សម្តេចតេជោបានបញ្ជាក់ថា នៅតំបន់ខ្លះ នៅវៀតណាម តែ១២៥ដុល្លារទេ ឥណ្ឌូណេស៊ីតំបន់ខ្លះ បានតែ១១០ទេ ចំណែកឥណ្ឌាវិញតែ៧៧ដុល្លារទេ។ សម្តេចតេជោបាន បញ្ជាក់ថា ប្រទេសគេមួយចំនួនគេអភិវឌ្ឍន៍មុនយើង តែពេលនេះគឺប្រាក់ខែកម្មករយើង បានដើរលឿន ជាងគេហើយ។ ជាមួយគ្នានេះសម្តេចតេជោបានបង្ហាញការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋថា បើទោះបីជាប្រាក់ខែឡើងច្រើន ក៏ដោយ ក៏ប៉ុន្តែមហិច្ឆតារបស់សម្តេចគឺចង់ឲ្យបានកាន់តែច្រើន ប៉ុន្តែអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ច។

សូមស្តាប់ប្រសាសន៍ជុំវិញចំណុចនេះ៖


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation