ភ្នំពេញ ៖ យោងតាមសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានឱ្យដឹងថា កីឡាករ សាលី អ៊ូមើត ដែលម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games ឆ្នាំ២០១៨ បានទទួលមេដាយប្រាក់១ គ្រឿងវិញ្ញាសា Ski Modified ពីការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯក ពិភពលោកឆ្នាំ២០១៨ នៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។
តាមការរៀបរាប់នៅក្នុងវីដេអូឃ្លីបបន្ទាប់ពីទទួលបានមេដៃប្រាក់នោះ កីឡាករ សាលី អ៊ូមើត បានបង្ហាញអារម្មណ៏ខកចិត្តជាខ្លាំង ព្រោះថា ក្នុងព្រឹត្តិការណ៍នេះខ្លួនធ្លាប់ចូលរួម៣ដងរួចមកហើយ ហើយខ្លួនតែងតែដណ្ដើមបានមេដាយមាស ចំនួន៣ដងដូចគ្នា ប៉ុន្តែ កីឡាករអះអាងថា ខ្លួននៅមានជំនឿសម្រាប់ការប្រកួតចំនួន ២វិញ្ញាសាទៀត ហើយខ្លួននឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ ដើម្បីស្វែងរកមេដាយមាសជូនជាតិកម្ពុជា។
សូមទស្សនាការបញ្ជាក់របស់ កីឡាករម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត៖