សម្តេចតេជោ៖ ជនពាលសមរង្សី បបួលខ្ញុំភ្នាល់អំពីការដោះលែង កឹម សុខា
| វីដេអូព័ត៌មានជាតិ
SHARE

តាមហ្វេសប៊ុកសម្តេចតេជោ ចុះផ្សាយថា សម្តេចបានឃើញវីដេអូមួយ ដែលគេបានបង្ហោះតាម YouTube អំពី ជនពាលសម រង្សីដែលបានសរសេក្នុង Facebook បបួលសម្តេចភ្នាល់អំពីការដោះលែង កឹម សុខា។

ការបកស្រាយក្នុងវីដេអូឃ្លីបនេះ គឺបានបង្ហាញនូវហេតុផលត្រឹមត្រូវខាងផ្លូវច្បាប់ដែលសម្តេចបាននិយាយទាក់ទងជាមួយដែនសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រីដែលគ្មានចំណុចណាមួយបំពានដល់សមត្ថកិច្ចរបស់តុលាការទាល់តែសោះ។ នាយករដ្ឋមន្ត្រីពុំមានសិទ្ធស្នើសុំលើកលែងទោសអោយអ្នកដែលមិនទាន់បានកាត់ទោសឬសាលក្រមមិនទាន់ចូលស្ថាពរនោះទេ(ទោះសេះដុះស្នែងក៏មិនកើតឡើងទេ)។
យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀតក៍មិនអាចកើតបានដែរសម្រាប់ការលើកលែងទោសអោយអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់អោយមានទោសឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង។ តែមនុស្សដែលចូលចិត្តវាយប្រហារសម្តេចគេអត់ចេះស្តាប់ និងសិក្សាពីសំដីដែលបង្កប់ដោយន័យនយោបាយនិងផ្លូវច្បាប់ដែលសម្តេច បាននិយាយនោះទេដូចនេះទើបគេរៀបអន្ទាក់ដាក់សម្តេច ពេលនេះគេដើរជាន់អន្ទាក់ខ្លួនឯងហើយ។

ដោយសារការភ្នាល់លើកនេះ ជាការភ្នាល់ដាក់ជិវិតនយោបាយដែលអ្នកបបួលសម្តេចភ្នាល់ គឺជាជនពាលខាងនយោបាយដូចនេះតម្រូវអោយសម្តេច ត្រូវមានភស្តុតាងនិងសូមស្នើអោយមេធាវីសម្តេច រក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់។


វីដេអូឃ្លីបនេះ សម្តេចនឹងបង្ហោះក្នុង Facebook រហូតដល់ថ្ងៃទី ៣ ខែមិនា ឆ្នាំ២០១៩ ហើយនៅពេលនោះ តើនឹងមានអ្វីកើតឡើងដូចដែលជនពាលនេះ បានបបួលសម្តេចភ្នាល់នៅក្នុង Facebook គាត់មែនឬអត់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation