មន្ត្រី ជំនាញរដ្ឋបាលព្រៃឈើ អូសក្រឡា   អោយឈ្មួញជំលៀសឈើចេញរាប់រយកំណាត់ សង្ស័យ ជាប្រព័ន្ធ
| វីដេអូព័ត៌មានជាតិ
SHARE

មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ សង្កាត់សណ្ដាន់ បានឃុបឃិតជាមួយឈ្មួញ ដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយមិនមានវិធានការបង្ក្រាបនិងទប់ស្កាត់ កាលពីថ្ងៃទី០២ ខែធ្នូ ២០១៨  នៅក្នុងក្រុមហ៊ុន  ហ្គ្រីន អាយ លែន ស្ថិតក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ  ។

យោងតាមប្រភពដ៏ច្បាស់ការមួយបានរាយការណ៍មកថា កាលពីវេលាម៉ោង២និង២០ នាទី រសៀលថ្ងៃទី០២ ធ្នូ ២០១៨ ក្រុមប្រជាពលរដ្ឋ បានប្រទះឃើញគំនរឈើ រាប់រយ កំណាត់ ឋិតក្នុងក្រុមហ៊ុន ហ្គ្រីន អាយ លែន  រួចបានរាយការណ៍ជូនមន្ត្រីជំនាញ  សង្កាត់សណ្ដាន់  ហើយលោកក៏បានឆ្លើយថាចាំបន្តិចទើប ជំនាញបានទៅព្រោះរវល់។

ប្រភពដោយឡែកផ្សេងទៀតបានបញ្ជាក់ថា ក្នុងពេលនោះក៏មានក្រុមអ្នកសារព័ត៏មាន បានខលតាមទូរស័ព្ឌ មកលោកនាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់លោកប៉ាល់ សុខកែវ  លោកបានឆ្លើយថារវល់ចាំបន្តិច  រហូតដល់ថ្ងៃទី០៣ធ្នូ ២០១៨ វេលាម៉ោង៧ជាងព្រឹក ក្រុមអ្នកកាសែតបានខលសួរបញ្ជាក់ម្ដងទៀត ពាក់ពន្ឌ័ រឿងឈើរាប់រយកំណាត់នោះ  លោកនៅតែឆ្លើយថាចាំបន្តិច  ហាក់បីដូចមិនខ្វល់ពីតួនាទីខ្លួនជាមន្ត្រីជំនាញ នគរបាលយុត្តិធម៏ អ្នកបង្ក្រាបបទល្មើស ។

 បន្ទាប់ពីលោកប៉ាល់ សុខ កែវ នាយសង្កាត់រដ្ឋបាលព្រៃឈើសន្ដាន់មិនខ្វល់ក្នុងការបង្ក្រាប ដែលជាឆ្នាំងបាយក្នុងជំនួញផលអនុផលព្រៃឈើរបស់ខ្លួន   មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះលោក ម៉ាប់ បានចូលទៅកន្លែងគំនរឈើ ដែលឈ្មួញលាក់ទុក ក្នុងក្រុមហ៊ុន ហ្គ្រីន អាយ លែន  ពេលនោះត្រូវក្រុមឈ្មញជញ្ជូនចេញបាត់អស់ ក្នុងរយៈពេល ១៦ម៉ោង ស្មើ១ថ្ងៃកន្លះ ក្នុងការផ្ដល់ព័ត៏មានដល់ជំនាញ។

 ប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនបានលើកឡើងថា ករណីយ៍  រក្សាទុកនិង ដឹកជញ្ជូនឈើចេញពីទឹកដីនៃស្រុកសំបូរនេះ វាជារឿង ឆ្នាំងបាយ ឬ ជា របរ របស់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទៅហើយ  ហើយក៏មិនមែនជារឿងថ្មីទេ ហើយឈ្មួញឈើនោះ ក៏ជាបុគ្គល ដដែលៗ ជាពិសេសមន្ត្រីមានតួនាទីតែម្ដង ។

មតិមជ្ឃដ្ឋាន  ទូទៅ កំពុងឆ្ងល់ដល់ លោកគុយ ហួត ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ហេតុ អី បានជាលោកគ្មានវិធានការ ដល់ក្រុមឈ្មួញ និងអស់លោក នាយសង្កាត់ នាយផ្នែក  ឬ មួយក៏លោក គុយ ហួត ប្រធានមន្ទីរកសិកម្ម ត្រូវរ៉ូវគ្នាជាមួយកូនចៅដែរ ដើម្បីអោយក្លាយទៅជាប្រព័ន្ធក្នុងករណីជំនូញឈើនេះ ។


 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation