ប្រជាកសិករ នៅសង្កាត់រកាកណ្ដាលនៅបន្តក្តីព្រួយបារម្ភណ៍ ដល់ស្រូវលិចទឹករបស់ពួកគាត់
| វីដេអូព័ត៌មានជាតិ
SHARE

 ខេត្តក្រចេះ៖  ប្រជាកសិករដែលធ្វើស្រែប្រាំងចំនួន៦៨០ហិកតា នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ដែលកំពុងរងផលប៉ះពាល់ ដោយជំនន់ទឹកក្លៀងក្នុងរយះពេលថ្មីនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះជួយអន្តរាគមន៍ បូបទឹកចេញដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេល ។

   យោងតាមសំដីប្រជាកសិករ  បានអោយដឹងថា ស្រូវប្រាំងរបស់ពួកគាត់ជាច្រើនគ្រួសារត្រូវបានលិចលង់ដោយជំនន់ទឹក ភ្លៀងកាលពីសប្តាហ៍កន្លងទៅ ហើយរហូតមកទល់ពេលនេះកាលិចលង់មានរយះពេល៨ថ្ងៃហើយ នៅតែមិនទាន់ស្រកផុតនៅឡើយធ្វើអោយស្រូវ ពួកគាត់អាចនិងរងផលប៉ះពាល់ខូចខាតស្ទើរទាំងស្រុង ។ 

 ពួកគាត់បម្តថានៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះលោកស្រី កុសល ចៅ សង្កាត់រកាកណ្តាល រួមនិងប្រជាពលរដ្ឋជាច្រើននាក់បានរួមគ្នា ដាក់ម៉ាស៊ីនបូបទឹកធំដើម្បីបន្តរបូបទឹកចេញជួយសង្គ្រោះអោយបានទាន់ពេលវេលា ។ 

   ក្នុងនោះ លោកស្រី កុសល ចៅសង្កាត់រកាកណ្តាល បានឲ្យដឹងថា ចំពោះបញ្ហានេះលោកបានទំនាក់ទំនងស្នើសុំទៅអភិបាលក្រុងក្រចេះរួមនិងប្រធានមន្ទីរធនធានទឹក ដើម្បីស្នើសុំម៉ាស៊ីនធំ វាងាយស្រួលបងជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ បន្ថែមទៅលើផ្ទៃទឹកដែលនៅសេសសល់កាលពីថ្ងៃទី28 ខែវិច្ឆិការ កន្លងទៅ ។

  ហើយក៏បានចុះស្តាព្រែកាំពី កាលពីថ្ងៃទី 28 ដល់ 30 តាមកម្លាំងរបស់កសិករនិងប្រជាការពារបានចាប់បើកព្រៃនិងជួលគ្រឿងចក្រទៅកាយមុខទឹក ដោះស្រូវប្រាំងនៅតំបន់នេះ ហើយជាក់ស្ដែង  កាលពីថ្ងៃទី 5 ខែធ្នូនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏បានមូលមតិគ្នាស្នើសុំម៉ាស៊ីនពីខាងមន្ទីរធនធានទឹក ដើម្បីជួយបូមរំដោះទឹកសង្គ្រោស្រូវប្រាំង  ។

លោកចៅសង្កាត់បន្តថាបើគិតរយៈពេលមកដល់ថ្ងៃនេះការលិចស្រូវនៅក្នុងទឹកមានរយៈពេល 8ថ្ងៃហើយ លោកថាបើសិនជាយើងអាចសង្គ្រោះបានទាន់ពេលវេលា អាចថាផុតពីការរលួយបាន  ។ លោកបន្តរថា ស្រូវប្រាំងប្រជាកសិករចំនួន៦៨០ហិកតា តែផ្ទៃដីទទួល រងគ្រោះចំនួន៥៨០ហិចតា ដែលទទួលរងការប៉ះពាល់ទាំងស្រុង  ហើយបើគិតមកដល់ពេល នេះស្ថានភាពទឹកក៏បានស្រកចុះជាង៧០% នៃផ្ទៃដី៣០០ហិកតា នៅឡើយតែ២០០ហិចតា ទៀតកំពុងទទួលរងគ្រោះ និងកំពុងជួយសង្គ្រោះ ។

ដោយឡែក មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ក៏បានឲ្យដឹងផងដែរថា ៖ ការជួយសង្គ្រោះនាពេលនេះ មន្ទីរជួយទៅលើម៉ាស៊ីនបូមទឹក និងប្រេងក្នុងការបូមរំដោះ រហូតទាល់តែអស់ទឹកចេញពីផ្ទៃដីស្រែ របស់ប្រជាកសិករ ទោះក្នុងរយៈពេលវែង ឬខ្លីក៏ដោយ  ដើម្បីឲ្យពួកគាត់ឆាប់ទទួលបានលទ្ធផល ថាត្រូវស្តារក្នុងកម្រិតណា និងស្នើសុំដល់អាជ្ញាធរខេត្ត រួមសប្បុរសជន សុំឲ្យជួយ ឧបត្ថម្ភគាំទ្រជាសម្ភារៈ និងថវិការ ក្នុងការផ្គត់ផ្គង់លើដំណើរការបូមទឹករំដោះចេញពីផ្ទៃដីស្រែប្រាំងរបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបការលំបាកនេះផងដែរ  ។ ដោយ÷  នាង ចាន់ថា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation