វីដេអូព័ត៌មានជាតិ

កូនសត្វក្ដាន់មួយក្បាលត្រូវបានពលរដ្ឋចាប់ប្រគល់ជូនអង្គការWWF ដើម្បីអភិរក្ស សត្វកម្រនៅកម្ពុជា

image

​(ក្រចេះ)៖ លោកហម ចាន់ដេត ប្រធានអង្គការ WWFបានបញ្ជាក់ថាសត្វក្ដាន់ជាសត្វកម្រ ជិតដាច់ពូជនៅកម្ពុជា ហើយយើងត្រូវជួយអភិរក្សទាំងអស់គ្នា ដើម្បីជាកេរ្ដិ៍មរតក នៃសត្វកម្រមួយនេះ ជាក់ស្ដែងប៉ុន្មានថ្ងៃមុន ប្រជាពលរដ្ឋរស់នៅភូមិសោភណ្ឌ ឃុំសោភណ្ឌ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានចាប់កូនសត្វក្ដាន់០១ក្បាល ខណៈសត្វនេះរត់ចូលស្រែរបស់ពួកគាត់ ហើយបងប្អូនប្រជាពលរដ្ឋនៅភូមិខាងលើបានប្រគល់មកឲ្យក្រុមការងារអភិរក្សសត្វនៅកម្ពុជា ហៅWWF ដែលមានរូបលោកជាប្រធាននៅខេត្តក្រចេះ។

លោក ហម ចាន់ដេត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅភូមិសោភណ្ឌ ដែលបានយល់ដឹងនិងចូលរួមអភិរក្សថែរក្សាពូជសត្វក្ដាន់ដ៏កម្រនៅកម្ពុជា យោងទៅលើការប្រល់កូនសត្វក្ដាន់១ក្បាលដែលរត់ចូលភូមិហើយពួកគាត់បានចាប់ប្រគល់ឲ្យទៅអង្គការWWF ។

លោកបន្តសូមអំពាវដល់សាធារណជនទាំងអស់អស់នៅក្នុងទឹកដីនៃតំបន់អភិរក្ស សូមមេត្តចូលរួមថែរក្សាអភិរក្សសត្វព្រៃមៅកម្ពុជាទាំងអស់គ្នា ដើម្បីជាទុនអេកូឡូហ្ស៊ី នៃសក្ដានុពល ធនធានធម្មជាតិ ហើយក៏ចង់បញ្ជាក់ថាកម្ពុជា ជប្រទេសមួយសម្បូរទៅដោយសម្បត្តិធម្មជាតិជាតិ មិនចាញ់ប្រទេសលើសកលលោកដែរ។

ដោយឡែកកូនសត្វក្ដាន់១ក្បាលដែលបងប្អូនប្រជាពលរដ្ឋប្រជូនក្រុមលោកនោះ បច្ចុប្បន្ន បានយកទៅរក្សាទុក្នៅភ្នំតាម៉ៅ ដែលជាតំបន់អភិរក្សសួនសត្វដ៏ធំនៅកម្ពុជានិងជាតំបម់រមណីយដ្ឋានទេសចរណ៍សត្វព្រៃនៅកម្ពុជាផងដែរ ៕ (នាងចាន់ថា)