ពលរដ្ឋ ស្នើអភិបាលខេត្ត ចាត់វិធានការ ក្រោយហេតុការណ៍រថយន្តដឹកឈើ ក្រឡាប់ចូលផ្ទះពលរដ្ឋ បង្កអោយមានអ្នកស្លាប់ និងរបួសធ្ងន់ ៤នាក់
| វីដេអូព័ត៌មានជាតិ
SHARE

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី កំពុងតែមានការព្រួយបារម្ភខ្លាំង ក្រោយកើតមានឧប្បត្តិវហេតុរថយន្តដឹកឈើ បើកគេចសមត្ថកិច្ចរួចជ្រុលបុកចូលផ្ទះប្រជា ពលរដ្ឋ បណ្តាលអោយមានអ្នកស្លាប់ម្នាក់ និង អ្នករងរបួសធ្ងន់ចំនួន ៣នាក់ នៅព្រឹកមិញ វេលាម៉ោង៦និង២៤នាទី ថ្ងៃ២៧ ធ្នូ ២០១៨។

ប្រជាពលរដ្ឋស្រុកកែវសីមា គាំទ្រអោយមានការចាត់វិធានការចំពោះក្រុមឈ្មួញដឹកឈើ ប៉ុន្តែ ស្នើរកុំអោយមានការដេញចាប់បែបអាណាធិបតេយ្យនៅលើដងផ្លូវ ៧៦ ដែលបង្កគ្រោះថ្នាក់ទាំងអ្នក ប្រព្រឹត្ត និង ពលរដ្ឋស្លូតត្រង់នៅតាមដងផ្លូវ ។


ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់អភិបាលខេត្តមណ្ឌលគិរី មេត្តាពិនិត្យមើលលើសកម្មភាពអាណាធិបតេយ្យរបស់សមត្ថកិច្ចតាមដងផ្លូវមួយចំនួន នៅក្នុងស្រុកកែវសីមានេះផងដែរ ជាពិសេសកុងត្រូលជជុះនៅតាមដងផ្លូវ ចាប់ពីដែនឧទ្យានុរក្សកែវសិមារហូតដល់ព្រុំប្រទល់ស្រុក ស្នួល ។


គួររំលឹកថា នៅព្រឹកម៉ិញនេះ មនុស្សម្នាក់ បានស្លាប់ និង ៣នាក់ បានរងរបួសធ្ងន់ និង ផ្ទះមួយខ្នង បានបាក់រាបដល់ដី ដោយសាររថយន្តចំនួន០២ គ្រឿងដឹកឈើ រត់គេចពីក្បួនរថយន្តសមត្ថកិច្ចជជុះ ស្រុកកែវសីមា ចំនួន០៥គ្រឿង ប្រដេញតាមពីក្រោយ នៅចំណុចគីឡូម៉ែត្រ១៣៦ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។


យោងតាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយសាររថយន្តរបស់សមត្ថកិច្ចជជុះ ស្រុកកែវសីមាចំនួន ០៥គ្រឿង និង ក្រុមសារព័ត៌មាន រួមនឹងក្រុមដឺបេ បានធ្វើការប្រដេញ តាមពីក្រោយរថយន្តសាំយ៉ុងមួយគ្រឿង ដែលដឹកឈើប្រណិត ក្នុងទិសដៅពីស្រុកកែវសីមា ឆ្ពោះទៅស្រុកស្នួលខេត្តក្រចេះ ។ លុះមកដល់ចំនុចកើតហេតុ រថយន្តពីរគ្រឿងបានប៉ះទង្គិចគ្នា បណ្ដាលឱ្យរថយន្តសាំយ៉ុងដឹកឈើនោះ ក្រឡាប់ ជាច្រើនត្រលប់ ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋមួយខ្នង បង្កឱ្យមនុស្សនៅក្នុងផ្ទះម្នាក់ស្លាប់ ហើយមនុស្ស០៣នាក់ទៀត រងរបួសធ្ងន់-ស្រាលកំពុងសង្គ្រោះបន្ទាន់ ៕
បើយោងតាមប្រភពចុងក្រោយនេះ សមត្ថកិច្ចមួយចំនួនដែលពាក៉ព័ន្ធ បង្ករអោយមនុស្សម្នាក៉ស្លាប់ ០៣នាក់រងរបួស ត្រូវបានប្រព័ន្ធច្បាប់ហៅទៅសួរនាំ ជុំវិញបញ្ហាខាងលើនេះ ។
ពលរដ្ឋសុំសំណូមពរដល់ថ្នាក់នាំ មេត្តាមានវិធានការនិងចំណាតការ លើក្រុមបង្ករគ្រោះ បាត់បង់ជីវិតដល់ជនស្លូតត្រង់ ព្រោះសមត្ងកិច្ចមួយចំនួននៅក្នុងស្រុកកែវសិមា និងបេសសកម្មផ្សេងៗ ភាគច្រើន មករកប្រយោជន៍ មិនមែនមកបំពេញកត្តាព្វកិច្ច ។ សមត្ថថកិច្ចមួយចំនួននៅក្នុងស្រុកនេះក៏សំដែងនូវការសោកស្ដាយ ដល់ទង្វើ ក្រុមនេះ និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ? ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation