រថយន្តសាំយ៉ុងដឹកឈើប្រណិត បី គ្រឿង លោតឆ័ត្រត្រូវ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្របួចជាប់ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ
| វីដេអូព័ត៌មានជាតិ
SHARE

(ក្រចេះ)÷ រថយន្តសាំយ៉ុងចំនួន ៣ គ្រឿងដឹកឈើប្រណិតលោតឆ័ត្រទៅប្រទេសវៀតណាមមិនប្រយ័ត្នត្រូវចូលអង្គប់នគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចខេត្តក្រចេះចាប់ក្របួចប្រគល់ជូនរដ្ឋបាលព្រៃឈេីចាត់ការតាមផ្លូវច្បាប់ ខណមន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកក្រចេះខ្ជិលស្ពឹកស្រពន់ អូសក្រឡា រកចំណូល ។

ប្រត្តិបត្តិការបង្ក្រាបញាក់សាច់នេះនេះធ្វេីឡេីងនៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ដោយឃាត់រថយន្ដបានចំនួន២គ្រឿងនៅចំនុច ឃុំបុសលាវបន្ទាប់ពីរថយន្តទាំងនេះប្រឹងបើករត់គិច, និង ១ គ្រឿងទៀតឃាត់នៅឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្ត្រីសមត្ថកិច្ចបានឲ្យដឹងទៀតថា រថយន្ដទាំង ៣ គ្រឿងនោះត្រូវនគរបាលសេដ្ឋកិច្ចយើងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈេី ដើម្បីអនុវត្តបន្តក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៏។

ហេីយរថយន្ដទាំងនោះដឹកទ្វាបង្អួច ដឹកឈេីកកោះ ឈេីធ្នង់ជាច្រេីនសន្លឹក និង១គ្រឿងទៀតដឹកឈេី ឈ្លីក។
ក្នុងនោះរថយន្ដសាំយ៉ុងពណ៍បៃតងចាស់ ពាក់ស្លាកលេខ2c1806ដឹកទ្វាចំនួន៤០វង់ រថយន្ដសាំងយ៉ុងពណ៍ស ស្លាកលេខ ភ្នុំពេញ2K0477ដឹកឈេីអា លេខ១ និងឈេីប្រណិត(កកោះ ធ្នង់)ចំនួន៧៦សន្លឹក ប្រមាណជិត៣ម៉ែត្រគូប និងរថយន្ដសាំងយ៉ុងមួយគ្រឿងទៀតពាក់ស្លាក់លេខ ភ្នុំពេញ2P 0150ដឹកឈីេឈ្លីកចំនួន៦ដុំ ជាង១មែត្រគូប។

មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់បានអោយដឹងថា បច្ចុប្បន្នរថយន្ដទាំង០៣គ្រឿងដែលនគរបាលប្រគល់អោយនោះត្រូវបានជំនាញរដ្ឋបាលព្រៃឈេីនាំយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈេីខ្សា ដេីម្បីចាត់ការតាមច្បាប់របស់រដ្ឋបាលព្រៃឈេី។

ពលរដ្ឋនិងមន្ត្រីសមត្ថកិច្ចបានលួចខ្សឹប តៗគ្នាថា រថយន្តទាំងបីនោះ គឹកំពូលស៊យចង្រៃបំផុត ដែលត្រូវសមរ្ថកិច្ចចាប់បញ្ជូនអោយមន្ត្រីជំនាញ ហើយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកក្រចេះនេះ កំពូលខ្ជិល មិនដែលចាប់រថយន្តណាទេ ព្រោះវាជាប្រភពចំណូល របស់មន្ត្រីផ្នែកនិងសង្កាត់ ព្រោះខេត្តក្រចេះការដឹកជញ្ជូនឈើ គេចាត់ទុកជាឥវ៉ាន់ចាប់ហួយទៅហើយ ហើយដឹកជារៀងរាល់យប់ថ្ងៃ ។ ជាពិសេសរឹម៉កម៉ូតូឆ្នៃ ដឹកផ្អើលខេត្តកហរចេះ ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation