សូមចូលរួមគាំទ្រ អ្នកស្រី កែ ឡេង ឱ្យឆ្លងផុតការជម្រុះជុំទី១ ដើម្បីដណ្ដើមពានរង្វាន់កីឡាការិនីឆ្នើមពិភពលោកប្រចាំឆ្នាំ២០១៨
| វីដេអូកីឡា
SHARE

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡាបានជូនដំណឹងថា សហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ បានសម្រេចជ្រើសរើសអ្នកស្រី កែ ឡេង កីឡាកាវិនីកម្ពុជា ឱ្យតំណាងសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ ដើម្បីចូលរួមការ ប្រកួតដណ្តើមពានរង្វាន់កីឡាការនីឆ្នើមពិភពលោក ប្រចាំឆ្នាំ២០១៨” ដែលរៀបចំឡើងដោយសមាគមអន្តរជាតិកីឡាពិភពលោក ដោយសារអ្នកស្រីធ្លាប់ទទួលពានរង្វាន់ពិភពលោកចំនួន ៣ ដងជាប់គ្នា លើវិញ្ញាសាវាយយកពិន្ទុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្នុងឆ្នាំ ២០១៨ បេក្ខជនចូលរួមមានចំនួន ២៥ នាក់ មកពីសហព័ន្ធកីឡាអន្តរជាតិផ្សេងៗគ្នាដែលជាកីឡាមិនមែនកម្មវិធីអូឡាំពិក។ ហើយសម្រាប់ក្នុងការប្រកួតជុំទី ១ បេក្ខជននឹងត្រូវគេជម្រុះ១៥ នាក់ ទុកតែ ១០នាក់ដើម្បីបន្តទៅជុំបន្ទាប់។ ការជម្រុះនេះ នឹងកំណត់តាមលំដាប់ចំនួនអ្នកបោះឆ្នោត គាំទ្របេក្ខភាពនីមួយៗតាមប្រព័ន្ធអនឡាញ។

ក្រសួងអប់រំបន្តថា សម្រាប់សាធារណជន អ្នកស្រលាញ់ ចូលចិត្ត និងអ្នកគាំទ្រវិស័យកីឡាទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមគាំទ្របេក្ខភាពរបស់អ្នកស្រី កែ ឡេង ឱ្យបានឆ្លងផុតការជម្រុះជុំទី១ ដោយចូលរួមធ្វើការបោះឆ្នោត តាមនីតិវិធីដូចខាងក្រោម៖
១.ចូលទៅកាន់គេហទំព័ររបស់ IWGA ដោយវាយ https://www.theworldgames.org. ឬ ចូលទៅកាន់ ៖ http://bit.ly/2QzVpD9
២.រួចចុចលើ picture “Athlete of the year 2018-vote now " ដោយ ចុច Vote លើរូបអ្នកស្រី កែ ឡេង
៣.ជ្រើសរើសរូបថតអ្នកស្រី កែ ឡេង រួចចុចលើ registration ជាការស្រេច។

សូមជម្រាបថា ក្នុងមនុស្សម្នាក់គឺអាចបោះឆ្នោតគាំទ្រ តាមនីតិវិធីនេះ រាល់២៤ម៉ោងម្តង ជារៀងរាល់ថ្ងៃ។ ការចុះឈ្មោះដំបូង អាចចុចបានពីរដង។ ការបោះឆ្នោតនិងបន្តរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅជុំទី១ និងបញ្ចប់ជុំចុងក្រោយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩វេលាម៉ោង ១៤:០០នាទី ម៉ោងនៅប្រទេសកម្ពុជា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាចូលរួមបោះឆ្នោតគាំទ្រអ្នកស្រីកែ ឡេង ឱ្យបានច្រើនកុះករ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation