J Trust អ្នកឯកទេសហិរញ្ញវត្ថុអន្តរជាតិរបស់ជប៉ុន នឹងប្រតិបត្តិការនៅកម្ពុជា នាថ្ងៃទី ១៦ ខែសីហា ខាងមុខនេះហើយ
| វីដេអូព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ធនាគារ J Trust Royal Bank ជាធនាគារដែលកើតចេញពី កិច្ចសហការគ្នារវាង ធនាគារជប៉ុន ចេ ត្រាស់ធ៍(J Trust Bank) និងក្រុមហ៊ុន Royal group របស់អ្នកឧកញ៉ា គិត ម៉េង ហើយធនាគារ J Trust Royal Bankនេះ នឹងប្រតិបត្តិការងារនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះហើយ។


ធនាគារជប៉ុន J Trust Bank បានទិញភាគហ៊ុនរបស់ធនាគារ ANZ Royal របស់អ្នកឧកញ៉ា គិត ម៉េង។ធនាគារនេះ នឹងប្រតិបត្តិការងារដោយមានជនជាតិជប៉ុន និងខ្មែរ។ ធនាគារចេត្រាសធ៍ រ៉ូយ៉ាល់ J Trust Royal Bank នឹងផ្តល់ប្រាក់កម្ចី ឫឥណទានទៅក្រុមហ៊ុនខ្មែរ ដែលពីមុនមិនធ្លាប់បានផ្តល់កម្ចីបែបនេះ។


ការផ្តល់កម្ចីដល់ក្រុមហ៊ុនខ្មែរនេះ គឺជាការឆ្លើយតបទៅនឹង សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានឲ្យលោក ណូប៊ូយ៉ុង ស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេ ត្រាស់ធ៍ (J Trust Bank) ជួយដល់ក្រុមហ៊ុនខ្មែរ ដែលមានតម្រូវការឥណទាន។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអបអរសាទរដល់ក្រុមហ៊ុន ចេ ត្រាសធ៍ របស់ជប៉ុន ដែលមកបណ្តាក់ទុននៅកម្ពុជា។


កាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុន J Trust Co., Ltd បានប្រកាសអំពីការទិញភាគហ៊ុនពីធនាគារ ANZ Royal (Cambodia) Ltd ចំនួន ៥៥% ហើយបានគូសបញ្ជាក់អំពីផែនការរបស់ខ្លួន ដែលផ្តោតទៅលើធនាគារបែបឌីជីថល ដើម្បីជំរុញសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។


ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយដោយក្រុមហ៊ុន J Trust នាអំឡុងពេលទិញភាគហ៊ុនកាលពីឆ្នាំមុន បានបញ្ជាក់ថា ក្រុមហ៊ុនហិរញ្ញវត្ថុមួយនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ក៏ដូចជាវិស័យហិរញ្ញវត្ថុនៅក្នុងតំបន់ ហើយនឹងប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីលើកកម្ពស់ និងបង្កើនសកម្មភាពអាជីវកម្មធនាគារ ANZ Royal នៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។


គួរកត់សម្គាល់ថា ជប៉ុន ស្ថិត​​​ក្នុងចំណោម​បណ្ដា​ប្រទេសឈាន​មុខគេ​ផ្នែក​​បច្ចេកវិទ្យា​ជឿន​លឿន​​ដែល​បានជួយ​​ជំរុញ​ឲ្មាន​​​​​ការ​រីកចម្រើន​​​ មិន​​ត្រឹម​តែក្នុង​​​ប្រទេស​ខ្លួន​​​ប៉ុណ្ណោះទេ ថែម​ទាំង​នៅ​​​ទូទាំង​សកល​​​លោក​ទៀត​​​ផង​។ ស្របគ្នានេះ ដោយឈរលើ និមិត្តរូបនៃគុណភាព និងទំនុកចិត្តជាងគេរបស់ជប៉ុននោះ J Trust Royal Bank បានអះអាងថា ខ្លួនពិតជាមានមោទនភាពដែលឈានមកកាន់កម្ពុជា ឆាប់ៗ​​នេះ​​​​​​​​​ ហើយ​​​​​​​​សន្យាថានឹងធ្វើ​​ឲ្យជីវិត​​​​ពលរដ្ឋកម្ពុជាអ្នកកាន់តែប្រសើរឡើងជាមួយនឹង​​វិច្ចេកវិទ្យាវិវឌ្ឍន៍ថ្មី។ គ្រប់ទីកន្លែងដែល J Trust Royal Bank ធ្វើប្រតិបត្តិការ គឺតែងតែធ្វើថោយការខិតខំប្រឹងប្រែងជំរុញឲ្យមានការរីកចម្រើន អាជីវកម្មជោគជ័យ និងធ្វើឲ្យជីវិតអ្នកកាន់តែប្រសើរឡើង។


សូមរំលឹកថា ក្រុម​ហ៊ុន​ J Trust ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៧ ក្នុង​​ប្រទេស​ជប៉ុន ដោយ​​​​ដាក់​​ឈ្មោះ​​ថា Ikko Shoji Co,. Ltd. ។ ក្រុម​ហ៊ុន​​​ទទួល​​​​បាន​​ជោគជ័យ​​​ជា​បន្ត​​បន្ទាប់​រហូត​ដល់​​​​​ចុង​​ក្រោយ​ បាន​​ប្តូរ​​​​ឈ្មោះថា J Trust Co., Ltd. នៅខែ​កក្កដា ឆ្នាំ​​២០០៩ មក​​ទល់​​ពេល​​​​​​​បច្ចុប្បន្ន​​​។ ​ដើម្បី​​ឲ្យស័ក្តិសម​​​នឹងឈ្មោះ​​​​ក្រុម​​ហ៊ុន ក្រុមហ៊ុននេះបានប្រឹងប្រែងធ្វើការយ៉ាងហ្មត់ចត់អស់រយៈ​ពេលជាច្រើន​ឆ្នាំ​​ រហូតទទួលបានការជឿទុកចិត្តពីអតិថិជរាប់លាននាក់។ J Trust ធ្វើ​​ប្រតិបត្តិការ​អាជីវ​កម្ម​​ហិរញ្ញវត្ថុ​​នៅប្រទេសជាច្រើនដូចជា ជប៉ុន កូរ៉េខាងត្បូង ម៉ុងហ្គោលី និងសិង្ហបុរី ហើយនៅប្រទេសទាំងនផះក្រុមហ៊ុននេះ បានជួយលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុបានយ៉ាងច្រើន ដែលរួមមាន សេវាកម្មធនាគារ សេវាកម្មទទួលប្រាក់បញ្ញើ ផ្តល់ប្រាក់កម្ចី និងផ្តល់សេវាកម្មបង់រំលស់ជាដើម ដោយឈរលើពាក្យស្លោកជាគោលការណ៍គ្រឹះមួយថា J Trust សម្រាប់សាងអនាគតហិរញ្ញវត្ថុរបស់អ្នក
J Trust នាំអ្នកទៅអ្នកកាន់អនាគតដ៏ភ្លឺស្វាង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation