ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅភាគខាងលិចរដ្ឋតិចសាស់ឡើងដល់៧នាក់និង២២នាក់រងរបួស

image

ប៉ូលីស និយាយថា ចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះកាំភ្លើង កាលពីថ្ងៃសៅរ៍ នៅភាគខាងលិចរដ្ឋតិចសាស់ បានកើនឡើងដល់៧នាក់ នៅថ្ងៃអាទិត្យ ដោយមានមនុស្ស២២នាក់រងរបួស។

មុននេះប៉ូលីស បាននិយាយថា មនុស្សចំនួន៥នាក់ រួមទាំងខ្មាន់កាំភ្លើង ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ ដែលបានចាប់ផ្តើមជាមួយនឹងការឈប់ចរាចរណ៍ ហើយបានបញ្ចប់នៅពេលដែលជនសង្ស័យ ត្រូវបានប៉ូលីសចាប់ជាប់នៅចំណតនៃរោងកុនមួយកន្លែង នៅអូឌីសារដ្ឋតិចសាស។

អាជ្ញាធរមិនបានកំណត់អត្តសញ្ញាណ ជនរងគ្រោះឬខ្មាន់កាំភ្លើងនោះទេ ប៉ុន្តែបាននិយាយកាលពីថ្ងៃសៅរ៍ថា គាត់ជាបុរសស្បែកសក្នុងវ័យ៣០ឆ្នាំ ដែលត្រូវបានប៉ូលីសស្គាល់ច្បោលៗប៉ុណ្ណោះ។

ស្នងការប៉ូលីស Odessa លោក Michael Gerke បាននិយាយថាជនរងគ្រោះ៧នាក់ ត្រូវបានសម្លាប់ និង២២នាក់រងរបួស ហើយគាត់បានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់ពួកគេ។

លោក Gerke បាននិយាយថា អ្នកដែលត្រូវបានសម្លាប់ មានអាយុពី១៥ ទៅ៥៧ឆ្នាំហើយ គាត់នឹងមិនដាក់ឈ្មោះខ្មាន់កាំភ្លើងនៅឡើយទេ។

ការវាយឆ្មក់នេះ បានកើតឡើងបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់មនុស្ស២២នាក់ នៅក្នុងការបាញ់ប្រហារមួយផ្សេងទៀត កាលពីថ្ងៃសៅរ៍ នៅឯហាង Walmart ចម្ងាយប្រហែល (៤១០ គីឡូម៉ែត្រ) ភាគខាងលិច នៃតំបន់ Midland ក្នុងទីក្រុង El Paso រដ្ឋ Texas ៕