សមត្ថកិច្ចនៅបន្តហ៊ុមព័ទ្ធទីតាំងបំផ្ទុះគ្រាប់បែកបង្កៃក្នុងបរិវេណកាស៊ីណូហ្គោលឌិនហ្គ្រោននៅក្រុងប៉ោយប៉ែត
| វីដេអូព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ទោះបីជាគ្រាប់បែកបង្កៃត្រូវបានជំនាញស៊ីម៉ាកសម្រេចធ្វើការកម្ទេចចោលហើយក៏ដោយកាលពីយប់ថ្ងៃទី១០ខែកុម្ភះឆ្នាំ២០១៩ ក៏សមត្ថកិច្ចនៅតែបន្តហ៊ុមព័ទ្ធទីតាំងខាងលើមិនឲ្យមានការឆ្លងកាត់និងចេញចូលនោះទេ ការបន្តហ៊ុមពទ្ធ័នេះត្រូវសមត្ថកិច្ចអះអាងថាដើម្បីបន្តការស្រាវជ្រាវនិងពិនិត្យឲ្យកាន់តែច្បាស់ដែលពាក់ព័ន្ធនឹងករណីដាក់គ្រាប់បែកនេះ។

សូមបញ្ជាក់ថា នៅមុនពេលកើតហេតុគឺ មានបុរសខ្មែរម្នាក់បានចូលទៅលេងនៅក្នុងកាស៊ីណូហ្គោលឌិនហ្ក្រោន ហើយបានចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយដែលសង្ស័យថាជាគ្រាប់បែក រួចក៏ហៅសន្ដិសុខកាស៊ីណូមកពិនិត្យ។បន្ទាប់មកសន្តិសុខក៏បានលើកថង់នោះមកបោះចោលលើសួនខាងក្រៅមុខកាស៊ីណូរួចក៏រាយការណ៍បន្តទៅសមត្ថកិច្ចដើម្បីមកពិនិត្យ។

ក្រោយពីពិនិត្យឃើញថាជាគ្រាប់បែកពិតប្រាកដសមត្ថកិច្ចក៏បន្តទាក់ទងទៅមន្ត្រីស៊ីម៉ាកដើម្បីពិនិត្យនិងរកវិធានការដោះជៀសវាងបង្កការភ្ញាក់ផ្អើលដល់មហាជននិងភ្ញៀវជាតិ អន្តរជាតិដែលចេញចូលតាមច្រកទ្វារអន្តរជាតិមួយនេះ។

យោងតាមសម្តីរបស់មន្ត្រីស៊ីម៉ាកបាននិយាយថា នេះជាគ្រាប់បែកកំណត់ម៉ោងដែលជនសង្ស័យដាក់ដើម្បីបញ្ជាពេលវេលាបំផ្ទុះ។គ្រាប់បែកនេះក្រុមជំនាញនៃស៊ីម៉ាកគ្មានវិធីដើម្បីដោះនោះទេ ក្រុមការងារសម្រេចកម្ទេចចោលនៅនឹងកន្លែងទៅតាមនីតីជំនាញ។

សូមបញ្ជាក់ផងដែរថា ក្រោយពីធ្វើការបំផ្លាញចោលហើយនោះ សមត្ថកិច្ចក៏នៅបន្តហ៊ុមព័ទ្ធទីតាំងនោះដដែលដោយមិនឲ្យមានការចរាចរណ៍ឆ្លងកាត់នោះទេ ប្រយោជន៍ដើម្បីបន្តអង្កេតលើករណីដាក់គ្រាប់បែកបង្កៃកំណត់ម៉ោងមួយនេះ៕

អត្ថបទ៖ ប៊ុន ចាន់ថន

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation