ព័ត៌មានអន្តរជាតិ

ទីក្រុងតៃប៉ិ ថ្កោលទោសចិន ចំពោះការឃុំខ្លួន បុរសជាតិតៃវ៉ាន់ម្នាក់

image

មន្រ្តីតៃវ៉ាន់ បានថ្កោលទោស ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ ចំពោះការឃុំខ្លួនបុរសជនជាតិតៃវ៉ាន់ម្នាក់ ដែលត្រូវបានគេរាយការណ៍ថា បានបញ្ជូនរូបថតអាវុធហត្ថទៅចិន ដែលនៅជិតព្រំដែនហុងកុង កាលពីខែមុន។

ពាណិជ្ជករតៃវ៉ាន់ លោក លី ម៉េងជូ កំពុងស្ថិតក្រោមការស៊ើបអង្កេត លើការសង្ស័យពាក់ព័ន្ធ នឹងសកម្មភាពឧក្រិដ្ឋដែលបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិ។ នេះបើយោងតាមអាជ្ញាធរ ទីក្រុងប៉េកាំង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅតៃប៉ិ អនុរដ្ឋមន្រ្តីក្រសួងកិច្ចការចិនដីគោកតៃវ៉ាន់ លោក Chiu Chui-cheng បាននិយាយថា ចិនគ្មានដែនកំណត់ ក្នុងការរំលោភអំណាចរបស់ខ្លួន ក្នុងនាមសន្តិសុខជាតិឡើយ។

លោក Chiu បានចោទប្រកាន់ទីក្រុងប៉េកាំង ថាខ្វះគំនិតសិទ្ធិមនុស្ស និងនីតិរដ្ឋ។ លោកបានថ្កោលទោស នូវអ្វីដែលលោកហៅថា“ អំពើអាក្រក់” របស់ប្រទេសចិន និងបាននិយាយថា ទីក្រុងប៉េកាំងប្រថុយក្លាយជា“ រឿងកំប្លែង” នៅក្នុងក្រសែភ្នែក សហគមន៍អន្តរជាតិ។

លោក លី បានបាត់ខ្លួន កាលពីថ្ងៃទី ២០ ខែសីហា បន្ទាប់ពីលោកបានបញ្ជូនរូបថត របស់អាវុធហត្ថចិន តាមសមុទ្រទៅអភិបាលក្រុង Fangliao ដែលជាសហគមន៍នេសាទតូចមួយ នៅភាគខាងត្បូងកោះតៃវ៉ាន់៕