ផ្លូវប្រវែង៦៣០ម៉ែត្ររងការខូចខាតស្ទើរទាំងស្រុង អភិបាលស្រុកបូទុមសាគរចុះអនុវត្តច្បាប់លើអ្នកប្រើប្រាស់រថយន្តដឹកគ្រឿងសំណង់លើសទម្ងន់
| វីដេអូព័ត៌មានជាតិ
SHARE


កោះកុង៖ក្រោយពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថា ពួកគាត់ជួបផលលំបាកក្នុងការធ្វើដំនើរទៅមក ខណ:បច្ចុប្បន្នកំពុងមមាញឹក ក្នុងរដូវកាលកាន់បិណ្ឌ ពិសេសជាងនេះទៀតគឺស្ថិតក្នុងរដូវបុណ្យភ្ជុំ រកចេញទៅវត្តវ៉ាក៏មិនបានព្រោះតែផ្លូវរងការខ្ទេចខ្ទាំ។

ក្នុងនោះក៏នៅមានបណ្តឹងពីប្រជាពលរដ្ឋបន្ថែមទៀតថាមានម្ចាស់អាជីវកម្មផ្ទះត្រចៀកកាំធំៗចំនួន៤ បានដឹកគ្រឿងសំណង់លើសពីកង់១០ចូលទៅកាន់ការដ្ឋានរបស់ខ្លួន ធ្វើអោយខូចខាតផ្លូវយ៉ាងដំណំ។

លោក ហាក់ ឡេងអភិបាលស្រុកបូទុមសាគរនិងលោកអភិបាលរង ,ដឹកនាំមេឃុំ,មេភូមិចុះទៅពិនិត្យជាក់ស្តែង គឺបានអោយម្ចាស់ការដ្ឋានផ្អាកដឹកជញ្ជូនបណ្តោះអាសន្ន ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ តាមគោលការណ៍ច្បាប់ អ្នកធ្វើអោយខូចផ្លូវ ត្រូវតែធ្វើផ្លូវនេះជាសំណងថ្មីឡើងវិញ។

ពិតជាចិត្តសឿងមែន ក្រោយការចុះពិនិត្យនិងហាមឃាត់កាលពីព្រឹកថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៩ ដោយលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ អមដំណើរដោយលោកអភិបាលរងស្រុក នឹងមន្ត្រីសាលាស្រុក រួចមក នៅព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៩នេះ ម្ចាស់រថយន្តដឹកគ្រឿង សំណង់សង់ផ្ទះត្រចៀកកាំ ដែលបានធ្វើអោយខូចខាតផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានចេញមុខមកធ្វើការជួសជុល ថ្មីឡើងវិញ ហើយយ៉ាងរឹងមាំ ក្រោមការត្រួតពិនិត្យការងារជាក់ស្តែងរបស់លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរផ្ទាល់៕ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation