ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ប្រាប់ឲ្យពលរដ្ឋនៅទីក្រុងបាងកកពាក់ម៉ាស់ ដើម្បីការពារផ្សែងអព្ទកខ្វក់

image

នាយករដ្ឋមន្រ្តីថៃ បានជំរុញឱ្យប្រជាជន នៅទីក្រុងបាងកកពាក់ម៉ាសមុខ ដើម្បីការពារការបំពុលបរិយាកាស ដែលមិនល្អសម្រាប់សុខភាព នៅពេលដែលផ្សែងអ័ព្ទ កំពុងហោមព័ទ្ធទីក្រុងនេះ។

នាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បានព្រមាននៅលើទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃច័ន្ទថា កំហាប់នៃធូលីតូចៗ បានឈានដល់កម្រិតដែលមិនមានសុវត្ថិភាព ហើយលោកបានបញ្ជា ឱ្យទីភ្នាក់ងាររដ្ឋាភិបាលពន្លឿន វិធានការប្រឆាំងនឹងការបំពុលបរិស្ថាន។

លោកក៏បានស្នើសុំ ឱ្យមានកិច្ចសហប្រតិបត្តិការ ពីវិស័យសំណង់ និងផលិតកម្ម។

នៅពេលផ្សែងអ័ព្ទពុល បានរាលដាលពាសពេញទីក្រុង ប្រជាជនជាច្រើនបានពាក់ម៉ាស និងការធ្វើអាជីវកម្ម របស់ពួកគេមួយចំនួនក៏កំពុងប្រឈម។

អ្នករស់នៅទីក្រុងបាងកកម្នាក់ ឈ្មោះ Piyavathara Natthadana និយាយថា មិត្តភក្តិរបស់គាត់មួយចំនួន កំពុងឈឺច្រមុះ ហៀរសំបោរ ក្អក និងរលាកភ្នែក។

ប្រធាននាយកដ្ឋាន ត្រួតពិនិត្យការបំពុលបរិស្ថាន របស់ប្រទេសថៃ បាននិយាយថា ផ្សែងអ័ព្ទនេះ គឺមកពីខ្យល់ និងសំណើមខ្ពស់ ដែលបណ្តាលឱ្យធូលី ជ្រុលចេញពីយានយន្ត កន្លែងសំណង់ និងការបំពុលផ្សេងៗទៀត៕