កំពស់ទឹកស្ទឹងសង្កែនឹងឡើងដល់កំរិតប្រកាសអាសន្នបើភ្លៀងនៅតែបន្តធ្លាក់
| វីដេអូព័ត៌មានជាតិ
SHARE



(ភ្នំពេញ)៖ សេចក្តីរាយការណ៏ពីភ្នាក់ងារCNC ខេត្តបាត់ដំបងបានឱ្យដឹងថា កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងខ្ពស់ ជាបន្តបន្ទាប់ ដោយសារតែភ្លៀងបានធ្លាក់ខ្លាំងច្រើនថ្ងៃជាប់ៗគ្នា ជាពិសេសនៅថ្ងៃទី១២ ខែកក្តដាម្សិលមិញ ប៉ុន្តែបានស្រុកចុះវិញបន្តិច នៅថ្ងៃសុក្រនេះដោយសារតែមិនមានភ្លៀងបានរាំង។


តាមសេចក្តីរាយការណ៏បញ្ជាក់ថា កាលពីម្សិលមិញនេះ កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងដល់ជាង១២ម៉ែត្រ ខណៈដែលកម្ពស់ ប្រកាសអាសន្ន ត្រឹម១៣ម៉ែត្រនោះ ប៉ុន្តែមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេសម្រាប់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយ ដងស្ទឹងនេះ។


ដោយឡែកនៅក្នុងក្រុងបាត់ដំបង ការហក់ឡើងខ្ពស់នៃទឹកស្ទឹងសង្កែនេះ ធ្វើឱ្យទឹកហូរបុកខ្លាំងដែលបណ្តាលឱ្យបាក់ច្រាំង និងធ្វើឱ្យប៉ះពាល់ដល់ការដ្ឋានជួសជុលច្រាំងស្ទឹងដែលមានទីតាំងនៅទល់មុខ មន្ទីរបង្អែកខេត្តបាត់ដំបង ហើយចរាចរណ៏ ឆ្លងកាត់ទីនោះក៏ត្រូវបានបិទមិនឱ្យរថយន្តធំៗបើកកាត់ឡើយ។

លម្អិតយ៉ាងណាសូមទស្សនាសេចក្តីរាយការណ៍តាមទូរសព្ទ័របស់ភ្នាក់ងារCNCប្រចាំខេត្តបាត់ដំបង៖


អត្ថបទ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation