ព័ត៌មានជាតិ

“ពិភពលោកយើងតែមួយ” បទចម្រៀង Original ពីស៊ែលកាតដែលលោកអ្នកអាចចូលរួមបរិច្ចាគថវិកាដល់ជនរងគ្រោះដោយសារទឹកជំនន់តាមរយៈភ្ជាប់ Calltunes និង Music Streaming

image

ភ្នំពេញ៖ ក្រុមហ៊ុនស៊ែលកាតបានចាប់ផ្តើមគម្រោងផលិតបទចម្រៀង Original ដ៏ធំបំផុតប្រចាំឆ្នាំ ដែលមានការសហការផលិតបទនេះឡើងរវាងក្រុមហ៊ុន ស៊ែលកាត ដែលជាទូរគមនាគមន៍ដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ជាមួយ SongKites ក្រោមចំណងជើង “ពិភពលោកយើងតែមួយ” ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់ពីព្រះនាងតូច នរោត្តម ជេណា ព្រមជាមួយនឹងតារាល្បីៗ ៧ ដួងទៀតដូចជា អ្នកនាង មាស សុខសោភា អ្នកនាង ខាត់ សុឃីម លោក ហេង ពិទូ លោក ខាន់ ជែមស៍ លោក ចេន កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា អ៊ីវ៉ា។

គោលបំណងដែលក្រុមហ៊ុន ស៊ែលកាត ចាប់ផ្តើមគម្រោងនេះឡើងដើម្បីបង្កើតកម្មវិធីបរិច្ចាគថវិកាជំនួយ និងស្តារនីតិសម្បទាតាមតំបន់នានាដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលស្ថានភាពពេលនេះកំពុងជះឥទ្ធិពលដល់អាយុជីវិត ព្រមជាមួយនឹងជីវភាពប្រជាពលរដ្ឋខ្មែរនៅខេត្តចំនួន ១៧ ក្នុងចំណោមខេត្តក្រុងទាំង ២៥ នៅកម្ពុជា។ បទចម្រៀងដែលមានអត្ថន័យពោរពេញទៅដោយកម្លាំងចិត្ត មនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះនឹងដាក់ជូនដោនឡូដក្នុងកម្មវិធី Calltunes របស់ស៊ែលកាតក្នុងតម្លៃ ២០ សេនដោយគ្រាន់តែចុច #2727#909570#។

រីឯវីដេអូដែលមានគុណភាពខ្ពស់នឹងមានការផ្តល់ជូននៅក្នុងកម្មវិធី Cellcard Music Streaming ក្នុងតម្លៃ ៥ សេន/ថ្ងៃតាមរយៈ Cellcard Music App https://onelink.to/cellcardmusic ។ សូមបញ្ជាក់ដែរថា រាល់ថវិកាដែលបានមកពីការភ្ជាប់ Calltune និង ដោនឡូត Music Streaming ចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ ថ្ងៃទី៣១ ខែតុលា នឹងត្រូវយកទៅបរិច្ចាគដល់កាកបាទក្រហមដើម្បីឆ្លើយតបទៅអង្គការជាបន្ទាន់ក្នុងការជួយសង្គ្រោះពលរដ្ឋកម្ពុជារាប់ពាន់នាក់ទៅលើស្បៀងអាហារ ទីជម្រក ទឹកស្អាត និងសម្រាប់បុគ្គលិកស័គ្រ្មចិត្តដែលបានចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋជាដើម។

ដូចនេះ សម្រាប់បងប្អូនខ្មែរយើងដែលមានបំណងចង់ចូលរួមបរិច្ចាគទឹកប្រាក់ជាមួយ ស៊ែនកាត អាចចាប់ផ្តើមធ្វើការដោនឡូដចាប់ពីម៉ោង ៧ យប់នេះតទៅ។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចហៅទៅកាន់លេខទូរស័ព្ទ ០១២ ៨១២ ៨១២ ឬ ៨១២ ឬ អាចចូលទៅកាន់គេហទំព័រ www.cellcard.com.kh ៕


Log into Facebook | Facebook

Log into Facebook to start sharing and connecting with your friends, family, and people you know.