ព័ត៌មានជាតិ

ការដ្ឋានស្ថាបនាផ្លូវ DBST ចំនួន៧ខ្សែ និងសំណង់សិល្បការ្យនានា ត្រូវបានបើកដំណើរការសាងសង់ 

image

អត្ថបទ៖ ង៉ុង សាន់  

កែប៖ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបើកការដ្ឋានស្ថាបនាផ្លូវ DBST ចំនួន ០៧ខ្សែ និងសំណង់សិល្បការ្យមួយចំនួនស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។ 

ថ្លែងនៅចំពោះមុខ ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅជាប់ផ្លូវក្នុងអង្គពិធីនោះលោក បានមានប្រសាសន៍ថា ក្រោយពីផ្លូវ DBST ទាំង០៧ខ្សែនេះស្ថាបនារួច នឹងក្លាយជាប្រយោជន៍ដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតាមបណ្តាយផ្លូវទាំងនេះ។ 

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងនេះឲ្យដូចជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីធានាដល់ការប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូរអង្វែង។ 

លោកបានបន្ថែមថា ស្របពេលដែលប្រទេសយើង ក៏ដូចជាពិភពលោកកំពុងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ បានផ្អាកការដើរកម្សាន្តរបស់ខ្លួន ទៅតាមទីកម្សាន្តនានា ដែលនេះគឺជាឱកាសដែលខេត្តកែប សង្ងំខិតខំកសាងប្រព័ន្ធហេដ្ឋារចនាសម្ប័ន្ធនានា ជាពិសេសការកែប្រែផ្លូវថ្នល់ ពីអត់ផ្លូវ មកមានផ្លូវ ពីផ្លូវលំមកផ្លូវកៅស៊ូ ឬបេតុងជាដើម ដែលនេះ នឹងផ្តល់ប្រយោជន៍មហាសាលសម្រាប់ស្រួបទាញភ្ញៀវទេសចរនៅពេលដែលកូវីដ១៩ ស្ងប់ស្ងាត់៕