កីឡា

សូត្រ ខេវិន ត្រៀមក្បាច់រួចរាល់សម្រាប់ប៉ះ ឡុង បេនលឿន នាសង្វៀន CNC  

image

អ្នកប្រដាល់គុនខ្មែរ សូត្រ ខេវិន បានបង្ហើបពីក្បាច់មួយចំនួនដើម្បីត្រៀមតតាំងជាមួយគូប្រកួតរបស់ខ្លួនគឺកីឡាករ ឡុង បេនលឿន ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដែលធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ០២ មករា ២០២១ នេះ នាសង្វៀន CNC ម៉ោង ៦ ល្ងាច ។

កីឡាករនៃក្លិបបក្សីស្លាបដែក សូត្រ ខេវិន បានបញ្ជាក់ថា ការហ្វឹកហាត់មានគ្រប់គ្រាន់ហើយសម្រាប់ការប្រកួតជាមួយគូប្រកួតដែលមានកម្ពស់ខ្ពស់ក៏បានត្រៀមក្បាច់សម្រាប់តទល់ លើសង្វៀន រួចរាល់ហើយផងដែរ។ ខេវិន បន្ថែមថា ក្បាច់ល្អរបស់ បេនលឿន គឺចូលចិត្តដើរចូល និងប្រើជង្គង់។

ក្រៅពីការប្រកួតមិត្តភាពរវាងកីឡាករទាំងពីរ នៅមានការប្រកួតគូពិសេសៗចំនួន៣គូបន្ថែមទៀត ដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC ចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅ  និងមិនអនុញ្ញាតឱ្យចូលទស្សនាផ្ទាល់នោះឡើយដោយសារការការពារជំងឺកូវីដ១៩៕