រដ្ឋបាលខេត្តកំពង់ឆ្នាំង បិទជាបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ ក្នុងភូមិសាស្ត្រភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ
អត្ថបទ៖ ហឹង ចូច
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បិទជាបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាល និងសម្ភពមាតារីករាយ ក្នុងភូមិសាស្ត្រភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។
ការបិទជាបណ្តោះអាសន្ន "មន្ទីរសម្រាកព្យាបាល និងសម្ភពមាតាវីករាយ" ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ -១៩ ទៅពិនិត្យជំងឺនៅទីតាំងខាងលើ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវផងដែរ ចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ឬប្រយោលក្នុងទីតាំងខាងលើត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំនិងប្រញាប់ទំនាក់ទំនង មកក្រុមការងារមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័ក ស្របតាមការណែនាំ៕