ព័ត៌មានជាតិ

បញ្ហាខាន់លឿងលើស្បែក និងភ្នែកក៏អាចជាសញ្ញាជំងឺមហារីកលំពែងបានដែរ ខណៈជំងឺនេះជាជំងឺកម្រ និងសាហាវ 

image

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ​

សុខភាព៖ មហារីកលំពែងគឺជាជំងឺកម្រ ហើយកាចសាហាវ ដោយភាគច្រើនកើតលើមនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើងទៅ   ខណៈ ៨០%នៃជំងឺនេះច្រើនកើតនៅក្បាលលំពែងជាងខ្លួន និងកន្ទុយលំពែង។ 

​ចំពោះមូលហេតុ និងកត្តារួមផ្សំគឺ គេនៅមិនទាន់រកឃើញអំពីមូលហេតុពិតប្រាកដនៃជំងឺមហារីកលំពែងនេះនៅឡើយទេ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួនដែលអាចបង្កឲ្យមានជំងឺមហារីកនេះបានដូចជា បញ្ហាជំងឺទឹក

នោមផ្អែម , ការរលាកលំពែងរ៉ាំរ៉ៃ ,ការពិសារស្រា និងបារី

, ការពិសារអាហារសំបូរទៅដោយខ្លាញ់ និងសាច់សត្វ និងកត្តាដំណពូជផ្សេងៗទៀត។  នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការមន្ទីរពេទ្យកាល់ម៉ែត។ 

សម្រាប់រោគសញ្ញានៃជំងឺនេះវិញគឺ គេពិបាកនឹងឃើញរោគសញ្ញាជាក់លាក់ណាស់ ដោយវាកើតឡើងដោយស្ងៀមស្ងាត់ ហើយអ្នកជំងឺអាចឈឺនៅចុងដង្ហើម ដែលធ្វើឲ្យអ្នកជំងឺមិនសូវឃ្លាន ឬថយចំណង់អាហារ និងក៏អាចមានរោគសញ្ញាមួយចំនួនទៀតដូចជារាគមួល ,មានទឹកនោមផ្អែម , ឡើងលឿង នៅលើស្បែក និងភ្នែក និងស្រកទម្ងន់។ 

​សូមបញ្ជាក់ថាបើតាមការបញ្ជាក់ពីប្រភពដដែល ការព្យាបាល គឺអាស្រ័យទៅលើទីតាំងរបស់ដុំមហារីក ដោយពឹងផ្អែកទៅលើវិធីវះកាត់  ដោយគ្រូពេទ្យវះកាត់យកបំណែកណាមួយនៃលំពែងដែលមានដុំមហារីក ដោយក្រោយវះកាត់ អ្នកជំងឺអាចត្រូវព្យាបាលបន្ថែមដោយថ្នាំគីមី ឬបាញ់កាំរស្មី៕