ក្រសួងអប់រំ ណែនាំពីការរៀបចំប្រឡង បាក់ឌុប នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០២០-២០២១
អត្ថបទ៖ គិន ច័ន្ទពុទ្ធិ
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (បាក់ឌុប) នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
ក្រសួងអប់រំ បញ្ជាក់ថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំលេខ ១៦ អយក.សណន ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ ដោយសារតែមានការរីករាលដាលជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍២០កុម្ភៈ ក្រសួងអប់រំ យុវជននិងកីឡាបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនបង្រៀន និងរៀនតាមការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងៗខ្លួន។
ដើម្បីឱ្យការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជនប្រព្រឹត្តទៅដោយរលូន និងធានាបាននូវស្តង់ដាគុណភាពនៃការប្រឡង ក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖




