ព័ត៌មានជាតិ

ឆ្មក់ចូលក្លឹបកំសាន្តជនជាតិចិននៅកំពង់សោម ឃាត់ខ្លួនមនុស្ស ៦២នាក់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន

image

ខេត្តព្រះសីហនុ៖កាលពីយប់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០០ និង ១៥ ដោយមានការអនុញាត និងសម្របសម្រួលពីលោក កៀង សន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជារដឹកនាំដោយ ឯកឧត្តម យន្ត មីន្ត និង ឯកឧត្តម ជួន ណារិន្ទនោះ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លិបកំសាន្តខារ៉ាអូខេស៊ីតុងហ្វាង​ ដែលមានទីតាងនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន ៦២ នាក់ ស្រី ១៥ នាក់ ដែលក្នុងនោះរួមមានម្ចាស់អាជីវកម្មម្នាក់ មេការម្នាក់ អ្នកជួញដូរម្នាក់ និងភ្ញៀវមកកំសាន្តប្រើប្រាស់គ្រឿងញៀនចំនួន ៥៩ នាក់។

ជាលទ្វផលបឋម កម្លាំងសមត្ថិច្ចបានចាប់យកវត្ថុតាងដូចខាងក្រោម
វត្ថុតាងចាប់យករួមមាន៖

-ម្សៅក្រាមពណ៍សថា្លសង្ស័យជាសារធាតុញៀន ចំនួន ២២ កញ្ចប់តូច និង ០១ កញ្ចប់ ធំ។
-បន្ទះឈើ (ជ្រួញ) សម្រាប់ហិត ១៥ បន្ទះ។
-កេតតាមីន ប្រភេទទឹក (ketamine) ចំនួន ០១ ដប។
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងតូច។
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងធំ។

យោងតាមសេចក្តីរាយការណ៏ពីអ្នកយកព័ត៍មានCNC ប្រចាំខេត្តព្រះសីហនុបានឲ្យដឹងថា មកដល់ពេលនេះ ករណីខាងលើនេះកម្លាំងជំនាញកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវីធតាមផ្លូវច្បាប់៕អត្ថបទ៖ ប៉ៃ​សុ​ឃី​ម